(សៀមរាប)៖ សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងនិស្សិតសរុបចំនួន១៣៧នាក់នៃសាកលវិទ្យាល័យស្វាយរៀង បានធ្វើទស្សនកិច្ចសិក្សាមកកាន់រមណីយដ្ឋានអង្គរ គោលបំណងដើម្បីសិក្សាស្វែងយល់អំពីការដឹកនាំ គ្រប់គ្រង និងដំណើរការនៃអាជ្ញាធរជាតិអប្សរា។ 

ទស្សនកិច្ចនេះធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានបទសំខាន់ៗដែលមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅក្នុងឱកាសទទួលដំណើរទស្សនកិច្ច និងសម្របសម្រួលកម្មវិធីខាងលើជូនដល់សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងក្រុមនិស្សិត មានដូចជា សាវតារបស់អាជ្ញាធរជាតិអប្សរា រចនាសម្ពន្ធនៃអាជ្ញាធរជាតិអប្សរា តួនាទី ភារកិច្ចនៃអាជ្ញាធរជាតិអប្សរាលទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន និងបញ្ហាប្រឈមដែលអាជ្ញាធរជាតិអប្សរាជួបប្រទះ និងដំណោះស្រាយជាដើម៕