(ភ្នំពេញ)៖ ពិតប្រាកដណាស់អុីនធឺណិតពិតជាមានសារៈសំខាន់សម្រាប់តម្រូវការរបស់មនុស្សយើងនាពេលបច្ចុប្បន្នណាស់ដូចជា ការកម្សាន្ត ការងារ និងទំនាក់ទំនងជាមួយមនុស្សជំវិញខ្លួនផងដែរ។

ដូច្នេះហើយលោកអ្នកគួរជ្រើសរើសយកសេវាកម្មអុីនធឺណិតដែលល្អ មានល្បឿនលឿន នឹងអាចទុកចិត្តបានដែលសមស្របទៅតាមតម្រូវការចាំបាច់របស់អ្នក។ ដោយមើលឃើញពីតម្រូវការនេះក្រុមហ៊ុន TODAY internet នឹងផ្តល់ជូនជាពិសេសសម្រាប់អតិថិជនតាមគេហដ្ឋានទាំងអស់ដែលមានបំណងប្រើប្រាស់កញ្ចប់សេវាអុីនធឺណិតសម្រាប់គេហដ្ឋានក្នុងខែកក្កដានេះ។ អតិថិជនតាមគេហដ្ឋានទាំងអស់អាចជ្រើសរើសបានជាមួយនឹងជម្រើសដូចខាងក្រោម៖

* TODAY FiberLink (Light) ដែលមានល្បឿន 55Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៥នាក់ដោយចំណាយត្រឹមតែជាង ១៧ដុល្លារក្នុង ១ខែ។
* TODAY FiberLink (Moderate) ដែលមានល្បឿន 70Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតិចជាង ៨នាក់ដោយចំណាយត្រឹមតែជាង ២៧ដុល្លារក្នុង ១ខែ។
* TODAY FiberLink (Heavy) ដែលមានល្បឿន 90Mbps សាកសមសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើនជាង ៨នាក់ដោយចំណាយត្រឹមតែជាង ៣៣ដុល្លារក្នុង ១ខែ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។