(សៀមរាប)៖ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់អង្គការ IDE ប្រចាំខេត្តសៀមរាប ចំនួន២០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរាចូលរួមដាំកូនឈើចម្រុះចំនួន១០០ដើម នៅខាងកើតដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស (ស្ពានរ៉ោករ៉ាក) នៃឧទ្យានអង្គរ។

ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ឆ្លៀតឱកាសកម្មវិធីសិក្ខាសាលា ថ្នាក់ដឹកនាំ បុគ្គលិករបស់អង្គការ FAO រួមជាមួយសិក្ខាកាមចំនួន១២០នាក់ ក៏បានចូលរួមដាំកូនឈើចម្រុះចំនួន៦០០ដើម នៅខាងលិចដងស្ទឹងសៀមរាបនៃឧទ្យានអង្គរ ដើម្បីបន្សល់ទុកជាស្នាដៃសម្រាប់ការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕