(ភ្នំពេញ)៖ នៅក្នុងទិដ្ឋភាពធុរកិច្ចដ៏រីកចម្រើននាពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសហគ្រាសធុនតូច និងមធ្យមមិនទាន់យល់ដឹងច្បាស់ពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអាចបង្កបញ្ហាប្រឈមយ៉ាងសំខាន់។

ដោយទទួលស្គាល់ពីតម្រូវការនេះ ការយល់ដឹងច្បាស់ពីស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និង មធ្យមអាចធ្វើឲ្យក្រុមហ៊ុនទាំងនោះរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយមានភាពច្បាស់លាស់ និងតម្លាភាព។

IFRS តំណាងឱ្យក្របខណ្ឌដែលទទួលស្គាល់ជាសាកល ដែលបានរចនាឡើងដើម្បីបង្កើនតម្លាភាព ភាពប្រៀបធៀប និងភាពស៊ីសង្វាក់នៃរបាយការណ៍ហិរញ្ញវត្ថុនៅទូទាំងទីផ្សារអន្តរជាតិ។

សម្រាប់សហគ្រាសធុនតូច និងមធ្យម ការប្រកាន់ខ្ជាប់នូវ IFRS នាំមកនូវអត្ថប្រយោជន៍ជាច្រើន៖

* ការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលត្រឹមត្រូវ៖ តាមរយៈការអនុវត្តការធ្វើរបាយការណ៏តាមស្តង់ដារ សហគ្រាសធុនតូច និងមធ្យមអាចទទួលបានការយល់ដឹងអំពីហិរញ្ញវត្ថុកាន់តែច្បាស់ សម្របសម្រួលការធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មានជាសារៈសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងការវិនិយោគខ្ពស់។
* បង្កើនភាពជឿជាក់ និងទំនុកចិត្ត៖ ការអនុវត្តគោលការណ៍ IFRS for SMEs ដែលជាប់លាប់ជួយបង្កើនភាពជឿជាក់ក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងអ្នកវិនិយោគ អ្នកផ្តល់ប្រាក់កម្ចី និងដៃគូអាជីវកម្ម ជំរុញការជឿទុកចិត្ត និងសម្រួលដល់លទ្ធភាពទទួលបានដើមទុនកាន់តែងាយស្រួល។
* សម្របសម្រួលការពង្រីកទៅអន្តរជាតិ៖ ការអនុលោមតាម IFRS for SMEs ជួយសម្រួលដល់ប្រតិបត្តិការជាលក្ខណអន្តរជាតិ ព្រោះវាធានាការអនុលោមតាមស្តង់ដារបាយការណ៍អន្តរជាតិដែលត្រូវបានទទួលស្គាល់នៅក្នុងការសម្រចសេចក្តីជាច្រើន។

ដោយហេតុនេះហើយ វិទ្យាស្ថាន CamEd Business School ដែលជាវិទ្យាស្ថានមានការទទួលស្គាល់កម្រិតគុណភាពអប់រំពីស្ថាប័ន ACBSP នៅសហរដ្ធអាមេរិច និងស្ថាប័ន ACCA នៅចក្រភពអង់គ្លេសបានផ្តល់ជូននូវវគ្គសិក្សាខ្លី IFRS for SMEs ដែលសិស្សនឹងទទួលបានសមត្ថភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនដែលស្របតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម និង IFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។

បច្ចុប្បន្ននេះ យើងបើកទទួលចុះឈ្មោះរហូតដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤។ និស្សិតអាចដាក់ពាក្យតាម Online តាមរយៈ https://web.cam-ed.com/beta/ifrs-register ឬទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ 010 986 523 / 070 673 673 / 078 588 886 ៕