(ភ្នំពេញ)៖ ដោយមើលឃើញពីស្ថិរភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងខ្លាំង ព្រមទាំងការសិក្សា វិភាគយ៉ាងល្អិតល្អន់ពីគម្រោងអាជីវកម្ម ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានកម្លាយខ្លួនទៅជា គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក ដែលជាមជ្ឈមណ្ឌល ផ្តល់ជូននូវសេវាកម្មបង់រំលស់រថយន្ត ម៉ូតូ និងកម្ចីដ៏ធំមួយប្រចាំប្រទេសកម្ពុជា។

ការបង្កើតឡើងនូវគ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក នេះមិនត្រឹមតែជាផ្នែកមួយជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវឱកាសការងារដ៏ច្រើនសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយចូលរួមចំណែកក្នុងការបំពេញនូវតម្រូវការ ជូនប្រជាពលរដ្ឋឱ្យទទួលបាននូវយានយន្តក្នុងក្តីស្រមៃរបស់ខ្លួនផងដែរ។

ការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន គឺមិនមែនជារឿងចៃដន្យនោះទេ គ្រប់យ៉ាងអាស្រ័យមកពីការរួមចំណែកពីភាគទុនិក ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានបំពេញនូវសេចក្តីសុចរិតចំពោះក្រុមហ៊ុន និងអតិថិជន ក្នុងភាពជាអ្នកដឹកនាំ រួមទាំងកិច្ចសហការគ្នាយ៉ាងស្អិតរមួត ជាពិសេសគឺភាពទំនួលខុសត្រូវជារួម និងបន្តស្វែងរកភាពជោគជ័យរួមគ្នា ដើម្បីផ្តល់ជូនការអភិវឌ្ឍផលិតផល និងសេវាកម្មកាន់តែមានគុណភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជាបន្តទៀតនៅពេលអនាគត។

ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃស្នូល៖

ទស្សនៈវិស័យ៖ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់សេវាកម្ម ភតិសន្យាហិរញ្ញវត្ថុ និងកម្ចី រថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

បេសកកម្ម៖ អេច អេហ្វ ស៊ី ផ្តល់សេវាកម្មភតិសន្យា និងកម្ចីជូនដល់បុគ្គល និងក្រុមហ៊ុនសហគ្រាស ជាមួយនឹងមធ្យោបាយ ឬធនធានដើម្បីគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់គេឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះយើងត្រូវធានានូវអត្ថប្រយោជន៍ដែលមាននិរន្តរភាពជូនដល់ម្ចាស់ភាគហ៊ុន បុគ្គលិករបស់យើងនិងសហគមន៍ទាំងមូល។ យើងនឹងបម្រើតាមគោលការណ៍សីលធម៌ខ្ពស់បំផុត គ្រប់ពេលវេលា ដោយគោរពច្បាប់ សង្គម និងបរិស្ថាន។

គុណតម្លៃស្នូល៖ អតិថិជនជាធំ សេវាល្អឥតខ្ចោះ, ភាពជាអ្នកដឹកនាំទាំងអស់គ្នា, សេចក្តីសុចរិត អនុវត្តត្រឹមត្រូវ និងស្មោះត្រង់, ការទទួលខុសត្រូវ ខ្ញុំធ្វើគឺខ្ញុំ, សហប្រតិបត្តិការ គោលដៅរួម។

ព្រឹត្តិការណ៍សំខាន់ៗ មានដូចជា៖ ២០១៥ ឧកញ៉ា លី សុភ័ក្ត បានបង្កើតក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដោយបានចុះបញ្ជីលេខៈ០០០០០៦៩៤ នៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយនឹងដើមទុនដំបូងចំនួន ៣លានដុល្លារ ដើម្បីជំរុញឱ្យមានសេវាកម្មភតិសន្យារថយន្តនៅលើទីផ្សារ។ ២០១៦ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន លី ហួរ លីស៊ីង ភី អិលស៊ី នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦។ ២០១៧ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតឱ្យមានសេវាកម្មភតិសន្យាម៉ូតូនៅលើ ទីផ្សារ។

២០២១ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចាប់ផ្ដើមធ្វើប្រតិបត្តិការនិងមានការរីកចម្រើនជាបន្តបន្ទាប់ ហើយ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើនដើមទុនរហូតដល់ ១០លានដុល្លារ។ ២០២២ ដោយមានការរីកចម្រើនជាលំដាប់ទើប ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើនដើមទុនម្តងទៀតរហូតដល់ ១៦ លានដុល្លារ។ ២០២៣ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានធ្វើការវិនិយោគរួមគ្នាជាមួយនឹង HOTAI FINANCE CO., LTD. ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅតៃវ៉ាន់៕