(វ៉ាស៊ីនតោន)៖ ប្រទេសមិចស៊ិក សហម្ចាស់ផ្ទះ World Cup 2026 ជាមួយកាណាដា និងអាមេរិកផងនោះ បានហាលអាវត្រឹមវគ្គចែកពូលនៃពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 ក្រោយពេលលេងមិនឈ្នះគូប្រជែងអេក្វាទ័រនាព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា)។

តាមរយៈលទ្ធផលស្មើគ្នា ០-០ នេះដែរ បានធ្វើឱ្យមិចស៊ិក បានបញ្ចប់ក្នុងតំណែងលេខ៣ ប្រចាំពូល B មាន ៣ពិន្ទុស្មើជាមួយអេក្វាទ័រ តែចាញ់គ្រាប់បាល់ចំណេញ គ្រាដែលកវេណេហ្ស៊ូអេឡា ឈរទីកំពូលតារាងដាច់ តាមរយៈលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តង ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះ។

អេក្វាទ័រ នឹងប៉ះក្រុមការពារតំណែងជើងឯក ពពកសអាហ្សង់ទីន នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលវេណេហ្ស៊ូអេឡា ដែលបានបំបាក់ហ្សាម៉ាអ៊ីក (Jamaica) ដោយលទ្ធផល ៣-០ ដើម្បីឈរទីកំពូលតារាងនោះ ត្រូវប៉ះកាណាដា នៅថ្ងៃសៅរ៍ ទី០៦ នៃខែដដែល ពីក្នុងវគ្គ ៨ក្រុមដូចគ្នា ស្របពេលអ៊ុយរ៉ាហ្គាយ និងកូឡុំប៊ី រង់ចាំគូប្រកួតរៀងៗខ្លួនផងដែរសម្រាប់វគ្គចាញ់-ធ្លាក់នេះជាបន្ត។

ការប្រកួតសន្សំពិន្ទុប្រចាំពូល C និងពូល D នៅសល់ម្នាក់ ១ប្រកួតដូចគ្នា ស្របពេលអ៊ុយរ៉ាហ្គាយ ឈរលេខ១ ពូល C និងកូឡុំប៊ី ឈរលេខ១ នៃពូល D នោះ សុទ្ធតែបានកក់កៅអីឡើងទៅវគ្គ ៨ក្រុមដូចជា៕