(ឡុងដ៍)៖ ក្លិបអង់គ្លេស Aston Villa បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Samuel Iling-Junior និងខ្សែបម្រើ Enzo Barrenechea មកពីក្លិប Juventus ដែលលេងនៅលីគកំពូលអ៊ីតាលី Serie A។ នេះបើយោងតាមក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

Iling-Junior វ័យ ២០ឆ្នាំបានចាកចេញពីសេះបង្កង់ Juventus បន្ទាប់ពីលេងបាន ៤ឆ្នាំ។ Iling-Junior ដែលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស U-21 នោះ បានឈ្នះពានរង្វាន់ Coppa Italia កាលពីរដូវកាលមុនជាមួយ Juventus។

ជាមួយគ្នានោះ ខ្សែបម្រើ Barrenechea វ័យ ២៣ឆ្នាំបានចំណាយពេលនៃយុទ្ធនាការមុន លេងខ្ចីជើងនៅក្លិប Frosinone ក្នុងលីគ Serie A ផងដែរ។

យ៉ាងណាមិញ Villa មិនបានបង្ហាញពីព័ត៌មានលម្អិតទាក់ទងទៅនឹងតម្លៃនៃការចុះកិច្ចសន្យាកីឡាករទាំង ២រូបនេះនោះទេ។ 

សូមជម្រាបថា ការចុះកិច្ចសន្យានេះ បានធ្វើឡើង ១ថ្ងៃ បន្ទាប់ពី Juventus បានចុះកិច្ចសន្យាជាមួយខ្សែបម្រើសញ្ជាតិប្រេស៊ីល Douglas Luiz មកពីក្លិប Villa លើកិច្ចសន្យារយៈពេល ៥ឆ្នាំ៕