(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បាននឹងកំពុងស៊ើបអង្កេតចំពោះខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ក្រោយបង្ហាញកាយវិការមួយ បន្ទាប់ពីស៊ុតគ្រាប់បាល់តាមស្មើ ទល់នឹងក្រុមស្លូវ៉ាគី ក្នុងការប្រកួត Euro 2024 វគ្គ ១៦ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

UEFA បាននិយាយថា «កំពុងសម្លឹងមើលទៅលើការបំពានដែលស្ថិតក្នុងច្បាប់ជាមូលដ្ឋាន នៃការប្រព្រឹត្តកាយវិការមិនសមរម្យ ដែលកីឡាករ Bellingham បានបង្ហាញ»។ ខណៈច្បាប់ស្ថាប័ន UEFA តម្រូវបានដាក់ចេញ នៅក្នុងបទប្បញ្ញត្តិដើម្បីភាពគោរព «គោលការណ៍សីលធម៌ ភាពស្មោះត្រង់ សុចរិតភាព និងមិត្តភាពកីឡា»

ជាមួយគ្នានេះ កីឡាករដែលជ្រើសចេញពីក្លិប Real Madrid បង្ហាញការបដិសេធថា មិនមានគោលដៅណាមួយទៅលើគូប្រជែងនោះទេ ដោយបានលើកឡើងនៅលើបណ្តាញសង្គមថា «គឺជាការលេងសើចសំដៅទៅលើមិត្តជិតស្និទ្ធមួយចំនួនប៉ុណ្ណោះ»