(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ត្រូវបានចាត់ទុកថាជា «ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា» ក្នុងឆ្នាំ២០២៤ ដោយ Global Brand Awards 2024 របស់ទស្សនាវដ្តី Global Brands Magazine។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងការច្នៃប្រឌិតខ្ពស់របស់ធនាគារក្នុងការផ្តល់សេវាកម្មធនាគារបែបឌីជីថល ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកវិនិយោគដោយកូនខ្មែរ១០០% គឺតែងតែប្ដេជ្ញាខិតខំផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ស្របទៅតាមរាល់តម្រូវការអាជីវកម្ម និងប្រជាជនកម្ពុជា ដោយមានការសិក្សាស្វែងយល់គ្រប់ជ្រុងជ្រោយទៅលើតម្រូវការនៃវិស័យ និងទីផ្សារទាំងមូល ជាពិសេសគឺការបង្កើតទំនាក់ទំនង និងបង្កើនទំនុកចិត្តជាមួយអតិថិជនជាប្រចាំ។

ការពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស និងការសម្រេចបានសមិទ្ធផលផ្លែផ្កាផ្សេងៗនៅត្រឹម៥ឆ្នាំនៃប្រតិបត្តិការ បង្ហាញពីវឌ្ឍនភាពនៃភាពរីកចម្រើនដ៏អស្ចារ្យ ជាមួយកំណើនទ្រព្យសកម្មសរុបទៅដល់ ១,៣ ពាន់លានដុល្លារអាមេរិក ទំហំទឹកប្រាក់កម្ចីបានកើនឡើងដល់ ៧១២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជនមានឡើងដល់ ១ ពាន់លានដុល្លារអាមេរិក។

ការអភិវឌ្ឍឥតឈប់ឈរនៅផ្នែកធនាគារឌីជីថល គឺជាការប្រកាន់ខ្ជាប់មួយរបស់ធនាគារ ជីប ម៉ុង ក្នុងការធ្វើយ៉ាងណាធានាជូនអតិថិជននូវបទពិសោធន៍ធនាគារដែលមានភាពងាយស្រួលជានិច្ច ហើយការទទួលស្គាល់របស់ធនាគារ ជីប ម៉ុង ដោយ Global Brands Magazine ជា «ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា» បានបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង ក្នុង កិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យបទពិសោធន៍ប្រើប្រាស់ កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ រួមនឹងការដាក់ចេញនូវផលិតផលថ្មីៗបន្តបន្ទាប់ ដើម្បីក្លាយជាធនាគារឈានមុខគេក្នុងវិស័យធនាគារនៅកម្ពុជា៕