(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនចិន Huawei បានប្រកាសចេញនូវ Tablet ថ្មីមួយដែលមានឈ្មោះថា MatePad SE 11 (2024) នៅក្នុងប្រទេសចិនជាមួយនឹងតម្លៃចាប់ផ្តើម ១,២៩៩យ៉ន់ (ប្រហែល ១៨០ដុល្លារ)។ Tablet ថ្មីនេះបំពាក់ដោយបន្ទះឈីបកម្រិតខ្ពស់ Snapdragon 685 ពីក្រុមហ៊ុន Qualcomm ជាមួយ RAM ទំហំ 8GB (ជីហ្គាបៃ) និង Storage ទំហំ 128GB/ 256GB។ នេះបើយោងតាមការចេញផ្សាយដោយ GIZMOCHINA នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា MatePad SE 11 (2024) ត្រូវបានបំពាក់ដោយអក្រង់ IPS LCD ទំហំ ១១អ៊ីញ ដែលផ្តល់នូវកម្រិតភាពច្បាស់ 1920 x 1200 pixels, អត្រា refresh rate 60Hz និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 400nits ឯណោះ។ ដោយឡែកចំពោះលក្ខណៈពិសេសវិញ គឺមានកម្រាស់ស្តើង មានផ្ទៃអេក្រង់ធំជាងមុនប្រមាណ ៨៥ភាគរយ ថាមពលថ្មធំ 7,700mAh និងគាំទ្រការសាកថ្មលឿន 22.5W។

Tablet ថ្មីនេះត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ ៥មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ ៨មេហ្គាភិចសែល។ អ្វីដែលកាន់តែពិសេសនោះគឺ វាត្រូវបានដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.2 របស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។

គួរជម្រាបថា Huawei MatePad 11 SE (2024) ដែលមានទំហំ RAM 8GB, Storage 128GB ដាក់លក់ក្នុងតម្លៃ 1,299 យ៉ន់ (ប្រហែល ១៨០ដុល្លារ) និង RAM 8GB, Storage 256GB ដាក់លក់ក្នុងតម្លៃ 1,499យ៉ន់ (ប្រហែល ២០៥ដុល្លារ)។ វាត្រូវបានចុះបញ្ជីសម្រាប់ការទិញនៅលើ Vmall ក្នុងជម្រើសពណ៌ពីរដូចជា Space Gray និង Star Ocean Blue។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈរូបភាពដែលបានបង្ហោញះ ថេប្លេតនេះក៏អាចមានជម្រើសពណ៌ពណ៌បៃតង ស និងពណ៌ស្វាយស្រាលផងដែរ៕