(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service ប្រចាំប្រទេសឥណ្ឌា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «ភាពជាដៃគូសហការជាមួយមន្ទីររពហុព្យាបាលអាប៉ូឡូ (APOLLO Kolkata)» នៅប្រទេសកម្ពុជា។

នាឱកាសនេះដែរ វេជ្ជបណ្ឌិតឯកទេស ០២រូប ដែលមកពីមន្ទីរពហុព្យាបាលអាប៉ូឡូ (APOLLO Kolkata) នៅឯប្រទេសឥណ្ឌា ក៏បានអញ្ជើញមកកាន់ប្រទេសកម្ពុជា ក្នុងជំនួបពិសេសមួយជាមួយនឹងក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្ត្រ GHNT Service Co.,Ltd ដើម្បីធ្វើការចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាម និងការផ្លាស់ប្តូរ, វះកាត់ក្រពះ, ពោះវៀន និងថ្លើម។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត DR. DEBMALYA BHATTACHARYA បានចែករំលែកចំណេះដឹងទាក់ទងនឹងវិធីសាស្រ្ត ក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមតាមរយៈវិធីសាស្រ្តប្តូរខួរឆ្នឹង (Bone Marrow Transplant) ឬតាមរយៈវិធីសាស្រ្ត carT cell Therapy ដែលជាបច្ចេកទេសចុងក្រោយបំផុតនៃប្រតិបត្តិការព្យាបាលមហារីកគ្រាប់ឈាម។

ដូចគ្នានោះដែរ លោកវេជ្ជបណ្ឌិត DR. SUPRIYO GHATAK ក៏បានផ្ដល់អនុសាសន៍ទាក់ទងនឹងបច្ចេកទេសនៃការផ្លាស់ប្តូរនិងវះកាត់ក្រពះ, ពោះវៀន, ថ្លើម ក៏ដូចជាបញ្ហាទាក់ទងនឹងថង់ទឹកប្រមាត់និងលំពែង ដោយប្រើវិធីសាស្រ្តជឿនលឿនបំផុត តាមរយៈការព្យាបាលដោយមិនប្រើការវៈកាត់ចំណាយរយៈពេលខ្លី និងជាសះមុខរបួសបានលឿនបំផុត។

បន្ទាប់ពីនោះមក ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service បានបន្តរៀបចំកម្មវិធីសិក្ខាសាលាដ៏ពិសេសមួយ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលបានផ្តល់នូវចំណេះដឹងពាក់ព័ន្ធអំពីប្រភេទជម្ងឺ និងវិធីព្យាបាលដូចដែលរៀបរាប់ខាងលើនេះ ជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួម អាចស្វែងយល់និងមានឱកាស បានជជែកសួរនាំជាមួយនឹងលោកវេជ្ជបណ្ឌិតទាំងពីររូបដោយផ្ទាល់ផងដែរ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត DR. DEBMALYA BHATTACHARYA និងលោកវេជ្ជបណ្ឌិត DR. SUPRIYO GHATAK ក៏បានផ្ដល់ការពិគ្រោះយោបល់ ដោយឥតគិតថ្លៃជូនអ្នកជម្ងឺដែលមានបញ្ហាទាក់ទងនឹងមហារីកគ្រាប់ឈាម និងការផ្លាស់ប្តូរនិងវះកាត់ក្រពះ, ពោះវៀន និងថ្លើម។ល។

សូមជម្រាបជូនថា ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT service ជាក្រុមហ៊ុនបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់សេវាកម្មជូនអតិថិជនរួមមាន៖

* ការរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិត សម្រាប់ធ្វើការពិគ្រោះយោបល់
*ការរៀបចំយន្តហោះសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបន្ទាន់
*ការផ្តល់ជំនួយដល់អ្នកជម្ងឺ និងសេវាកម្មអាទិភាពផ្សេងៗ
*ការរៀបចំការពិគ្រោះយោបល់ពីចម្ងាយ
*ការជួយក្នុងការស្នើសុំវីសាសម្រាប់ព្យាបាលជម្ងឺ
*ការរៀបចំកន្លែងស្នាក់នៅ នៅមន្ទីរពេទ្យ
*ការរៀបចំសំបុត្រយន្តហោះ ការរៀបចំឡានដើម្បីទទួលទៅមន្ទីរពេទ្យ និងដាក់ចុះការរៀបចំអ្នកបកប្រែ
*ការរៀបចំផែនការនៃការព្យាបាល និងផ្តល់ជូននូវប្រវត្តិរូបរបស់វេជ្ជបណ្ឌិត។ល។

ប្រទេសដែលជាគោលដៅរួមមានថៃ កូរ៉េ តួគី ឥណ្ឌា និងអារ៉ាប់ដែលមានឌូបៃជាដើម ហើយមន្ទីរពេទ្យសាជីវកម្មរបស់ក្រុមហ៊ុន GHNT Serviceទាំងអស់ ត្រូវបានបញ្ជាក់ដោយគណៈកម្មការចម្រុះអន្តរជាតិ Joint Commission International ហៅកាត់ថាJCI។

ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន GHNT Service Co. ltd. លោកអ្នកអាចទំនាក់ទំនងទៅកាន់
លេខទូរស័ព្ទ៖ +855(23) 881 331/ 093 881 331
អ៊ីម៊ែល៖ [email protected]
ឬគេហទំព័រ៖ www.ghntservice.com