(ភ្នំពេញ)៖ ផ្សារទំនើប U Mall Phnom Penh បានបើកសម្ពោធជាផ្លូវការយ៉ាងអធិកអធម កាលពីពេលថ្មីៗនេះ ដោយមានភ្ញៀវចូលរួមជាច្រើនកុះករ ខណៈការបើកសម្ពោធផ្សារទំនើប U Mall (ភ្នំពេញ) នេះគឺក្នុងគោលបំណងផ្សារភ្ជាប់រវាងយុវវ័យ និងផ្សារទំនើបទាន់សម័យ។ ពិធីបើកសម្ពោធនេះ មានការចូលរួមក្រោមអធិបតីភាពលោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, នាយកគ្រប់គ្រងក្រុមហ៊ុន Haidilao Hotpot (កម្ពុជា), អ្នកជំនួញជាច្រើន និងសិល្បករខ្មែរល្បីៗក៏បានចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។

ពេលបើកភ្លាម យើងឃើញថាមានតារាអ៊ីនធឺណិត, អ្នកលេងសង្គមជាច្រើនបានធើ្វការផ្សព្វផ្សាយ និងកោតសរសើរពីផ្សារទំនើបដ៏ទាន់សម័យនេះ។ ផ្សារទំនើប U Mall (ភ្នំពេញ) ជាទិសដៅថ្មីមួយនៃការកម្សាន្តសម្រាប់យុវវ័យ នៅកណ្តាលទីក្រុងភ្នំពេញ។ ផ្សារទំនើប យូម៉ល បានរួមបញ្ចូលសិល្បៈ ភាពច្នៃប្រឌិត និងភាពទាន់សម័យជាច្រើន ហើយទទួលបានប្រជាប្រិយភាពយ៉ាងច្រើន ពីសំណាក់យុវវ័យក្នុងរាជធានីភ្នំពេញ។ ផ្សារទំនើប U Mall (ភ្នំពេញ) មានភាពរស់រវើក និងឆ្នៃប្រឌិតក្នុងការរចនា, ហើយបរិយាកាសមានផាសុកភាព, សិល្បៈគំនូរលើជញ្ជាំងមានភាពទាក់ទាញ ស្អាតប្លែក គូរដោយសាស្រ្តាចារ្យសិល្បៈពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជណ្តើរក្នុងផ្សារ ដែលល្បីតាមអ៊ីនធឺណិតជាកន្លែងផ្តិតយករូបភាពដ៏អស្ចារ្យ ហើយទទួលបានការពេញនិយមជាខ្លាំង និងភោជនីយដ្ឋានលើទឹកស្រស់ស្អាតពោរពេញដោយបរិយាកាសសិល្បៈ ទាំងនេះគឺជាភាពទាក់ទាញពិសេសរបស់ផ្សារទំនើប U Mall។

លើសពីនេះទៅទៀត ហាងស៊ុបចិនដ៏ល្បីល្បាញ Haidilao ក៏មានវត្តមានក្នុងផ្សារទំនើប U mall (Phnom Penh) ដំបូងក្នុងប្រទេសកម្ពុជា និងហាងអាហារឆ្ងាញ់ៗជាច្រើនទៀតផងដែរ។ ផ្សារទំនើបនេះមានកម្ពស់៥ជាន់ ដែលប្រមូលផ្តុំហាងម៉ាកយីហោជាង ៥០ភោជនីយដ្ឋានល្បីល្បាញតាមអ៊ីនធឺណិតដូចជាហាងស៊ុប «Haidilao» និងហាងត្រីអាំង «Tanyu» ដែលមានវត្តមាននៅប្រទេសកម្ពុជាជាលើកដំបូង!។ ហាង MIXUE, ហាងម្ហូបចិន Diao Yu Tai, ហាងស៊ុបគោបែបចិនទាជីវ, បាយឆ្នាំងថ្ម។ល។ ក្នុងនោះហាងដ៏ល្បីរបស់ប្រទេសសិង្ហបុរី Founders Bak Kut Teh និងហាងការីជប៉ុន Chinai ក៏មានវត្តមានដំបូងក្នុងប្រទេសកម្ពុជាផងដែរ។

មន្ទឹមនឹងនេះដែរ យីហោហាងកាហ្វេ Seed ក្នុងផ្សារទំនើប U Mall គឺបង្កើតឡើងសំរាប់យុវវ័យជាមួយបរិយាកាសស្រស់ស្រាយ យុវវ័យអាចរីករាយជាមួយនឹងគ្រាប់កាហ្វេដ៏សម្បូរបែប ឬ «ភេសជ្ជៈកាហ្វេមិនមានជាតិកាហេ្វអ៉ីន» ដ៏ស្រាលឈ្ងុយឆ្ងាញ់។ ទីធ្លាអាហារនៅជាន់ទី៤ ត្រូវបានតភ្ជាប់ទៅផ្លាហ្សាក្នុងអាគារ។ ដែលជាកន្លែងផ្សារទំនើប បង្កើតព្រឹត្តិការណ៍ខ្នាតធំដូចជា ការបង្ហាញ Cosplay និងកម្មវិធីសប្បាយជាច្រើននាពេលអនាគត។

អ្វីដែលកាន់តែពិសេស ផ្សារទំនើប U mall (Phnom Penh) ក៏បានបង្កើតនូវមជ្ឈមណ្ឌលវីដេអូហ្គេមដ៏ធំជាងគេនៅទីក្រុងភ្នំពេញ បង្កើនបទពិសោធន៍និងភាពសប្បាយរីករាយថ្មី។ ហេ្គមជាច្រើន ដូចជាហ្គេមប្រណាំង រថយន្តបែបពិតៗ បត់បែនតាមដៃចង្កូត ទូចាប់តុក្កតា ដែលពោលពេញទៅដោយតុក្កតាស្អាតៗប្លែកទាក់ភ្នែក កន្លែងជិះស្គី បាញ់ឆ្នូ ក៏ដូចជាហេ្គមថ្មីៗជាច្រើនទៀត សម្រាប់ក្មេងៗសប្បាយ និងជាកន្លែងសម្រាប់សិស្សសម្រាកកម្សាន្ត។ វាជាមជ្ឈមណ្ឌលវីដេអូហ្គេមដ៏ធំក្នុងទីក្រុងភ្នំពេញ Player One! អ្នកធើ្វការងារហត់ ក៏អាចមក U Mall បន្ធូរអារម្មណ៌បានដែរ!។

ងាកមកមើល ហាងសម្លៀកបំពាក់ទាន់សម័យថ្មីៗជាច្រើន ដូចជា CLASH, BTF និងហាង O2 សុទ្ធសឹងតែជាហាងលក់សម្លៀកបំពាក់ស្អាតៗសំរាប់បុរស នារី យុវវ័យ, លើសពីនេះទៅទៀត U Mall ក៏សហការជាមួយម៉ាកយីហោទាន់សម័យក្នុងស្រុក ដើម្បីបង្កើតសម្លៀកបំពាក់រួមគ្នា ដូចជាផលិតផលស្បែកជើង «ALL STARS» ។ល។ ការរចនាប្រកបដោយភាពរស់រវើក និងគុណភាពល្អឥតខ្ចោះ។ ធានាថាអ្នកនឹងមិនស្លៀកសម្លៀកបំពាក់ដដែលពេលចេញក្រៅទៀតឡើយ!។ អាយុមានដែនកំណត់ ប៉ុន្តែសុភមង្គលគ្មានដែនកំណត់ទេ! តស់! មកលេង U MALLទាំងអស់គ្នា! ស្វែងរកផែនទី Google៖ U Mall Phnom Penh៕