(ឡុងដ៍)៖ ខ្សែប្រយុទ្ធសញ្ជាតិន័វេស Jorgen Strand Larsen បានចូលរួមជាមួយក្លិប Wolverhampton Wanderers លើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល ១ឆ្នាំ មកពីក្លិបអេស្ប៉ាញ Celta Vigo ជាមួយនឹងជម្រើសទិញដាច់ ក្នុងការផ្ទេរទៅលេងជាអចិន្ត្រៃយ៍ផងដែរ។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

Strand Larsen វ័យ ២៤ឆ្នាំ គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ Celta ក្នុងលីគ La Liga កាលពីរដូវកាលមុន ជាមួយនឹងការរកបាន ១៣គ្រាប់។

លោកបានលេង១៤ប្រកួត សម្រាប់ក្រុមជម្រើសជាតិន័រវេស និងរកគ្រាប់បាល់បាន ៣គ្រាប់ទៀតផង។

«អ្នកទាំងអស់គ្នាបានដឹងហើយថា ការនាំយកកីឡាករពាក់លេខ៩ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពួកយើង ហើយ Jorgen គឺជាគោលដៅទី១ របស់យើង សម្រាប់តំណែងនេះ»។ នេះបើតាមសម្តីនាយកផ្នែកកីឡាកររបស់ក្លិប Wolves លោក Matt Hobbs បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍៕