(ឡុងដ៍)៖ ក្លិបបាល់ទាត់ Tottenham Hotspur បានចុះកិច្ចសន្យាជាមួយខ្សែបម្រើវ័យ ១៨ឆ្នាំ Archie Gray ពីក្លិប Leeds United ដែលលេងនៅលីគ English Championship រហូតដល់ឆ្នាំ២០៣០។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ក្លិបទាំងពីរមិនបានបង្ហាញពីព័ត៌មានលម្អិតនៃតម្លៃផ្ទេរនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ មានតម្លៃប្រមាណ ៤០លានផោន (៥០.៥៣លានដុល្លារ)។

Leeds បានបរាជ័យក្នុងការឡើងទៅលេងនៅ Premier League វិញ ក្នុងការខិតខំប្រឹងប្រែង បន្ទាប់ពីត្រូវបានកាត់ចោលកាលពីឆ្នាំ២០២៣។

គួរជម្រាបថា ដោយឆ្លងកាត់សាលាបណ្តុះបណ្តាលរបស់ក្លិប Leeds កីឡាករ Gray បានបង្ហាញខ្លួនជាលើកដំបូងរបស់លោក ក្នុងក្រុមឈុតធំកាលពីរដូវកាលមុន៕