(ភ្នំពេញ)៖ ប៊ូសស្រ្តង លើកទឹកចិត្តអ្នកគាំទ្រវិស័យបាល់ទាត់ នឹងបង្កើតមហាព្រឹត្តិការណ៍ «ប៉េណាល់ទីឈ្នះឡាន» បើសិន Ronaldo ឬ Messi ឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ទ្វីបអឺរ៉ុប និងពានរង្វាន់ទ្វីបអាមេរិក ២០២៤នេះ។

ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងតែ១គត់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ធំៗដាក់រង្វាន់ឡានថ្មីខ្លាញ់គោជាច្រើនគ្រឿង ទាំងវិស័យគុនខ្មែរ វិស័យកីឡាផ្សេងៗ និងការចូលរួមសង្គមលើកកម្ពស់ឱ្យតម្លៃស្រ្តី។ ថ្មីៗនេះ ប៊ូសស្រ្តងបានប្រកាសថា នឹងបង្កើតមហាព្រឹត្តិការណ៍ប៉េណាល់ទី ដែលមានរង្វាន់ធំ ឈ្នះរហូតដល់ឡានថ្មីខ្លាញ់គោ ១គ្រឿង ដើម្បីលើកទឹកចិត្តអ្នកគាំទ្រវិស័យបាល់ទាត់នៅស្រុកខ្មែរ បើសិន Ronaldo ឬ Messi អាចបន្តឈ្នះ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងមហាព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឬបាល់ទាត់ទ្វីបអាមេរិក។ កម្មវិធីប៉េណាល់ទីឈ្នះឡានថ្មីខ្លាញ់គោនេះ អ្នកគាំទ្របាល់ទាត់ទាំងអស់ អាចចូលរួមដោយសេ៊រី ដើម្បីដណ្ដើមឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង។

ដូច្នេះអ្នកគាំទ្រវិស័យបាល់ទាត់នៅខ្មែរ ត្រៀមអ៊ុតមើលលទ្ធផលទាំងអស់គ្នា ថាតើ Ronaldo ឬMessi អាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រដែរឬទេ? ជាពិសេសកុំភ្លេចបបួលមិត្តភក្តិ ឬក្រុមបាល់ទាត់របស់ខ្លួន ត្រៀមកម្លាំងថាមពលស៊ុតប៉េណាល់ទី ដណ្ដើមឡានថ្មីខ្លាញ់គោ ក្នុងសង្រ្គាមវាលស្មៅពីប៊ូសស្រ្តង៕

ប៊ូសស្រ្តងឆ្ងាញ់ខ្លាំងស្វាង ចែស! ស្រលាញ់កីឡា ញុំាប៊ូសស្រ្តង!