(សៀមរាប)៖ កូនឈើចម្រុះចំនួន៦,១៥០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

- ផ្តល់កូនឈើចម្រុះជូនតំណាងកងពលធំអន្តរាគមន៍លេខ២ ចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០០ដើម បេង៥០០ដើម គ្រញូង៥០០ដើម ដើមយាង៥០០ដើម គគីរ៥០០ដើម និងកកោះ៥០០ដើម។

- ផ្តល់កូនឈើចម្រុះជូនអ្នកស្រី សាញ់ សោភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៨០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ដើមយាង១៥ដើម  ធ្នង់១៥ដើម បេង២០ដើម និងគ្រញូង៣០ដើម។

- ផ្តល់កូនឈើចម្រុះជូនលោក ប្រាង គឹមស៊ីន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១,២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តអារាម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង២០០ដើម ត្រាច២០០ដើម គគីរ២០០ និងក្ងោក១០០ដើម។

- ផ្តល់កូនឈើចម្រុះជូនលោក ប៉េង ពិសិដ្ឋ បម្រើការងារនៅក្រុមហ៊ុនតូតាល់អេនើជី(ខេមបូឌា)ឯ.ក ចំនួន២៥ដើម ដើម្បីយកទៅដាំនៅរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់៥ដើម បេង៥ដើម និងក្ងោក១០ដើម។

- ប្រគេនកូនឈើចម្រុះជូនព្រះអង្គ រតនសារោ ទិត្យ ដារ៉ា ចំនួន៩០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តរមណីយារាម ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម បេង២០០ដើម ធ្នង់២០០ដើម និងច្រេស២០០ដើម។

- ផ្តល់កូនឈើចម្រុះជូនអង្គការ IDE ចំនួន១០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់២០ដើម បេង២០ដើម ច្រេស២០ដើម រំដួល២០ដើម និងឥន្ទនេល២០ដើម។

- ផ្តល់កូនឈើចម្រុះជូនអង្គការ FAO ចំនួន៦០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម ច្រេស១០០ដើម គគីរ១០០ដើម រំដួល៥០ដើម ព្កុល៥០ដើម ក្ងោក៥០ដើម និងឥន្ទនេល៥០ដើម។

- ផ្តល់កូនឈើចម្រុះជូនលោក ឡុង សុជាតិ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧៥ដើម ដើម្បីយកទៅដាំអមតាមផ្លូវ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ដើមយាង៥០ដើម និងធ្នង់២៥ដើម។

- ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ រតនា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន នៅជើងភ្នំគូលែន។ កូនឈើទាំងនោះរួមមាន ធ្នង់១៦ដើម និងបេង៤ដើម។

- ផ្តល់កូនគ្រញូងជូនលោក សួម វីរៈ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន និងតាមផ្លូវជាតិលេខ៥ ស្ថិតនៅស្ថិតនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕