(មេនឆេស្ទឺ)៖ ក្លិបបាល់ទាត់អាជីព Manchester United នឹងកាត់បន្ថយការងារ ២៥០កន្លែង ដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការចំណាយ និងលុបចោលសកម្មភាពមួយចំនួន ដែលមិនសំខាន់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ប្រធានក្លិប United លោក Sir Dave Brailsford បានដឹកនាំការត្រួតពិនិត្យ នូវប្រតិបត្តិការរបស់ក្លិបចាប់តាំងពីសហម្ចាស់ក្លិប ក្រុមហ៊ុន Inoes បានចូលកាន់កាប់កាលពីខែធ្នូ ឆ្នាំមុន។

យ៉ាងណាមិញ ប្រភពពីក្លិបបានឱ្យដឹងថា ការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយតម្រូវឱ្យធ្វើឡើង ដើម្បីបញ្ឈប់ការកើនឡើងនៃការចំណាយពី ១ឆ្នាំទៅ ១ឆ្នាំ។

ការត្រួតពិនិត្យត្រូវបានបញ្ចប់ ហើយមិនបានជិះឥទ្ធិពលដល់ទម្រង់បាល់ទាត់របស់ក្លិបនាពេលបច្ចុប្បន្ននោះទេ ហើយពួកគេមានបុគ្គលិក ច្រើនជាងពួកគេត្រូវការទៅទៀត។

មិនទាន់មានការបញ្ជាក់នោះទេ ថាតើសកម្មភាពអ្វីមិនសំខាន់ ដែលត្រូវលុបចោលនោះ ប៉ុន្តែគោលបំណងនៃការត្រួតពិនិត្យនេះ គឺដើម្បីកាត់បន្ថយចំនួនបុគ្គលិក និងការចំណាយ។

សូមជម្រាបថា Man United មានបុគ្គលិកពេញម៉ោងប្រមាណ ១,០០០នាក់៕