(សៀមរាប)៖ សិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពស្ដីពីច្បាប់ និងបេតិកភណ្ឌវប្បធម៌ រយៈពេល៣ថ្ងៃ ដែលឧទ្ទេសនាមដោយមេធាវីអន្តរជាតិ ជាអ្នកឯកទេសខាងបេតិកភណ្ឌវប្បធម៌ លោក Etienne Clement បានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

សិក្ខាសាលារៀបចំធ្វើតាំងពីថ្ងៃទី២ ខែកក្កដានោះ មានគោលបំណងបង្កើនសមត្ថភាពមន្ត្រីចម្រុះមកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តសៀមរាប មន្ទីររៀបចំដែនដីខេត្តសៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុងក្នុងរមណីយដ្ឋានអង្គរ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ឱ្យយល់ដឹងពីគោលការណ៍ច្បាប់ទាំងក្របខណ្ឌជាតិនិងអន្តរជាតិ ដើម្បីលើកតម្លៃ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌។

សិក្ខាសាលាដែលបានពន្យល់ជាច្រើន ដែលទាក់ទងនឹងអនុសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រង ថែរក្សាបេតិកភណ្ឌវប្បធម៌ឱ្យកានតែមានប្រសិទ្ធភាពខ្ពស់៕