(ភ្នំពេញ)៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ឯ․ក បានប្រកាសពីភាពជោគជ័យភាពនៃការរួមបញ្ចូល រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (ERP) របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) តាមរយៈបណ្តាញដែលមានសុវត្ថិភាព SWIFT FileAct ដែលជាការពង្រឹងផ្នែកឌីជីថលដ៏សំខាន់សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ។

ការរួមបញ្ចូលនេះ បង្ហាញពីការរីកចម្រើនដ៏សំខាន់ក្នុងដំណើរការកែលម្អផ្នែកឌីជីថលរបស់យើង ដែលរួមមាន ដំណោះស្រាយ Host-to-Host និងឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System (ERP) ដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ការតភ្ជាប់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសម្រាប់ដំណោះស្រាយទូទាត់ចំណាយ សម្រួលដំណើរការ និងកាត់បន្ថយការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និទ្ធស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ របស់យើងចំពោះឌីជីថលនីយកម្ម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពរហ័សរហួននៃអាជីវកម្ម។

លោក Krithik ក៏បានសម្តែងការអរគុណចំពោះក្រុមការងារនៃក្រុមហ៊ុនទាំងពីរផងដែរ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគម្រោងនេះសម្រេចទៅបានដោយភាពជោគជ័យ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។ លើសពីនេះទៅទៀត កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ធនាគារយើងបានតម្លើងប្រព័ន្ធទូទាត់ Swift ទៅជា ISO20022 (ក្នុងទម្រង់ MX) ដែលអនុញ្ញាតឱ្យមានការបំលែងទិន្នន័យទូទាត់ឆ្លងប្រទេស សម្រាប់ Swift Single Standardization៕