(ភ្នំពេញ)៖ ក្រុមហ៊ុន បាងកក អ៊ែរវេយ៍ ដឹកនាំដោយអ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត ដែលជាអនុប្រធានផ្នែកលក់ និងអនុប្រធានស្តីទីផ្នែកទីផ្សារ សហការជាមួយអាជ្ញាធរ​ទេសចរណ៍ថៃ ដឹកនាំដោយអ្នកនាង ស៊ូប៉ាកាន យ៉ូដឈុន ដែលជានាយកគ្រប់គ្រង នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសបើកពិព័រណ៌ទេសចរណ៍ Boutique Journey Travel Fair និងបង្ហាញបណ្ណ Cambodia Travel Pass ជាផ្លូវការនៅ Central Court ក្នុងផ្សារទំនើបអ៉ីអន២។

អ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត បានលើកឡើងថា យើងពិតជារំភើបចំពោះការរៀបចំពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសសកម្ពុជា។ បណ្ណ Cambodia Travel Pass នេះនឹងផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពបត់បែន និងងាយស្រួលរួមជាមួយអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបដែលបង្កើតឡើងដើម្បីជួយឱ្យបទពិសោធន៍នៃការធ្វើដំណើរកាន់តែប្រសើរឡើង។ យើងក៏មានក្តីរំភើបផងដែរក្នុងការផ្តល់ជូននូវតម្លៃសំបុត្រដ៏ពិសេសដែលអាចរកទិញបានតែនៅក្នុងកម្មវិធីនេះប៉ុណ្ណោះ។

ពិព័រពណ៌ទេសចរណ៍ Boutique Journey Travel Fair និងបណ្ណ Cambodia Travel Pass បង្ហាញពីការប្តេជ្ញាចិត្តរបស់ បាងកក អ៊ែរវេយ៍ ក្នុងការផ្តល់ជូននូវជម្រើសនៃការធ្វើដំណើរប្រកបដោយភាពបត់បែន ប្រណីតភាព និងភាពងាយស្រួល ដែលនឹងផ្តល់នូវបទពិសោធន៍ល្អៗបន្ថែមទៀតដល់អតិថិជនដ៏មានតម្លៃរបស់យើង។ កម្មវិធីនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់យើងក្នុងការនាំមកនូវសេវាកម្មដ៏ល្អឯក រួមជាមួយអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប។

Cambodia Travel Pass គឺជាកម្មវិធីប្រម៉ូសិនដែលត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃការធ្វើដំណើរដ៏ពិសេសរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ការផ្តល់ជូនមានពេលកំណត់នេះនឹងបើកការបញ្ជារទិញពីថ្ងៃទី១-២៥ ខែកក្កដា ២០២៤ ហើយអនុញាតឱ្យធ្វើដំណើរឥតកំណត់សម្រាប់ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក និងសៀមរាប-បាងកក ចាប់ពីថ្ងៃទី១ ខែសីហា ២០២៤ រហូតដល់ ៣១ ខែកក្កដា ២០២៥ ក្នុងតម្លៃត្រឹមតែ $2,590 ប៉ុណ្ណោះ។

អត្ថប្រយោជន៍និងសិទ្ធិពិសេសនៃបណ្ណ Cambodia Travel Pass មានដូចជា៖ ការធ្វើដំណើរឥតចំនួនកំណត់៖ រីករាយនឹងការហោះហើរឥតចំនួនកំណត់សម្រាប់ជើងហោះហើរ ភ្នំពេញ-បាងកក និង សៀមរាប-បាងកក។ រយៈពេលកក់សំបុត្រ និងធ្វើដំណើរមានភាពបត់បែន៖ កក់សំបុត្រ និងធ្វើដំណើរនៅពេលណាក៏បានចន្លោះថ្ងៃទី១ សីហា ២០២៤ រហូតដល់ ៣១ កក្កដា ២០២៥។ ការដំឡើងទៅជាសមាជិក FlyerBonus Premier៖ ដំឡើងជាសមាជិក FlyerBonus Premier ពេញមួយយុទ្ធនាការនេះជាមួយនឹង Premier Plus ដែលនៅតែបន្តមិនប្រែប្រួល។ ការជ្រើសរើសកន្លែងអង្គុយ៖ ជ្រើសរើសកន្លែងអង្គុយតាមចំណូលចិត្តនៅគ្រប់ជើងហោះហើរ។

ឥវ៉ាន់របស់ម្ចាស់បណ្ណត្រូវបានផ្តល់អាទិភាព៖ ទទួលបានឥវ៉ាន់កាន់តែឆាប់រហ័ស។ Premier Check-in Counter៖ ចូលទៅកន្លែងចុះឈ្មោះ premier check-in counters ដែលទំនេរ។ គូប៉ុង Blue Ribbon Club Lounge៖ ទទួលបានគូប៉ុងសម្រាប់ប្រើប្រាស់នៅកន្លែងសម្រាករង់ចាំ Blue Ribbon Club ចំនួន៥ ដែលមានតម្លៃស្មើនឹង 4,750បាត។ ដាក់ឥវ៉ាន់បានកាន់តែច្រើន៖ រីករាយនឹងគីឡូបន្ថែមសម្រាប់ជើងហោះហើរ បាងកក អ៊ែរវេយ៍ ទៅតាម FlyerBonus Premier status។ កែប្រែការកក់សំបុត្រឥតកំណត់៖ កែប្រែការកក់សំបុត្រឥតកំណត់ និងឥតគិតថ្លៃ។

ការបញ្ចុះតម្លៃពី Beyond Flying Program៖ អាចប្រើប្រាស់ការបញ្ចុះតម្លៃពិសេសពីដៃគូ Beyond Flying Program។ ពិន្ទុ FlyerBonus៖ ទទួលបានពិន្ទុ FlyerBonus ពីគ្រប់ជើងហោះហើររបស់ បាងកក អ៊ែរវេយ៍ រួមទាំងពិន្ទុ Tier Bonus ផងដែរដែលអាស្រ័យលើចំនួននៃការគណនាជាមុនដោយផ្អែកលើពិន្ទុដែលទទួលបានពីជើងហោះហើរ និង សមាជិកភាពនៅថ្ងៃនៃការហោះហើរ។ Complimentary ONE SIAM Coin៖ ទទួលបាន 2,000 ONE SIAM Coin (ONE SIAM នៅ Siam Paragon) ជា កាដូស្វាគមន៍។

សម្រាប់ព័ត៌មានបន្ថែម និងការជាវបណ្ណ Cambodia Travel Pass សូមចូលទៅកាន់ www.bangkokair.com/CTP_reservation ឬទាក់ទងការិយាល័យភ្នំពេញតាមរយៈ +(855) 23 426 707 ឬផ្នែកទំនាក់ទំនងអតិថិជនតាមរយៈ 1771 (នៅក្នុងប្រទេសថៃតែប៉ុណ្ណោះ)។ បន្ថែមពីលើ Cambodia Travel Pass បាងកក អ៊ែរវេយ៍ ក៏ផ្តល់ជូនផងដែរនូវការលក់សំបុត្រយន្តហោះតម្លៃពិសេស សម្រាប់ការធ្វើដំណើរចន្លោះថ្ងៃ ៥ កក្កដា រហូតដល់ ៣១ ធ្នូ ២០២៤ ដែលផ្តល់ជូនតែក្នុងកម្មវិធីនេះប៉ុណ្ណោះ។ រីករាយនឹងការធ្វើដំណើរ ទៅមករវាង ភ្នំពេញ-បាងកក ក្នុងតម្លៃចាប់ពី $208ប៉ុណ្ណោះ និងជើងហោះហើររវាង ភ្នំពេញ-បាងកក-ភូកេត ឬឈៀងម៉ៃ ក្នុងតម្លៃចាប់ពី $288 ប៉ុណ្ណោះ (តម្លៃសរុបរួមបញ្ចូលពន្ធទាំងអស់)។

បាងកក អ៊ែរវេយ៍ ប្រតិបត្តិការជើងហោះហើរឥតឈប់បីជើងជារៀងរាល់ថ្ងៃរវាង សៀមរាប (អង្គរ) និងបាងកក (សុវណ្ណាភូមិ) ដោយប្រើយន្តហោះ ATR72-600 ជាមួយនឹងកន្លែងអង្គុយចំនួន 70 កៅអី។ លើសពីនេះទៅទៀត បាងកក អ៊ែរវេយ៍ ប្រតិបត្តិការជើងហោះហើរឥតឈប់ពីរជើងជារៀងរាល់ថ្ងៃរវាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
និងបាងកក (សុវណ្ណាភូមិ) ដោយប្រើយន្តហោះប្រភេទ Airbus 319។ (*ចាប់ពីថ្ងៃ 1 កញ្ញា 2024 តទៅ សេវាកម្មសម្រាប់ផ្លូវហោះហើរភ្នំពេញ-បាងកក នឹងត្រូវបង្កើនដល់បីជើងជារៀងរាល់ថ្ងៃ)។

ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកដំណើរ បាងកក អ៊ែរវេយ៍ កំពុងផ្តល់ជូនការអនុញាតឱ្យដាក់ឥវ៉ាន់បន្ថែម ១០គីឡូទៀត សម្រាប់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរលើជើងហោះហើរ បាងកក-ភ្នំពេញ និង ភ្នំពេញ-បាងកក។ សិទ្ធិពិសេសនេះផ្តល់ជូនពីថ្ងៃនេះរហូតដល់ថ្ងៃទី២៦ តុលា ២០២៤។ អ្នកដំណើរ Economy Class អាចរីករាយជាមួយ នឹងការដាក់ឥវ៉ាន់សរុបបានរហូតដល់ ៣០គីឡូក្រាម ខណៈអ្នកដំណើរ Business Class អាចដាក់ឥវ៉ាន់បានរហូត ដល់ ៥០គីឡូក្រាម។ ការអនុញាតឱ្យដាក់ឥវ៉ាន់បន្ថែម ៣០គីឡូនេះ សម្រាប់តែជើងហោះហើរ បាងកក អ៊ែរវេយ៍ (PG) ប៉ុណ្ណោះ។ (សម្រាប់ឥវ៉ាន់កូនក្មេង អាចដាក់បាន 10 គីឡូដដែល)។

សូមបញ្ជាក់ថា បាងកក អ៊ែរវេយ៍ ជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់សេវាកម្មពេញលេញក្នុងការដឹកអ្នកដំណើរ ត្រូវបានផ្តល់កិត្តិនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ល្អបំផុតលើពិភពលោក និងក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងតំបន់ អាស៊ីដោយពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍លើពិភពលោក SKYTRAX រយៈពេល ៨ឆ្នាំជាប់ៗគ្នា។

បង្កើតឡើងក្នុងឆ្នាំ១៩៦៨ បាងកក អ៊ែរវេយ៍ គឺជាក្រុមហ៊ុនអាកាសចរណ៍ទីមួយរបស់ប្រទេសថៃ។ តាមរយៈប្រតិបត្តិការប្រមាណ ១០០ជើងជារៀងរាល់ថ្ងៃ ពីអាកាសយានដ្ឋានសុវណ្ណាភូមិនៅបាងកក និងអាកាសយានដ្ឋាននៅសាមុយ ក្រុមហ៊ុននេះភ្ជាប់អ្នកដំណើរទៅកាន់ទិសដៅហោះហើរប្រណីតៗប្រមាណជាង២០ នៅទូទាំងពិភពលោក និងក្នុងតំបន់អាស៊ី។ ទិសដៅឆ្នេរល្បីៗដូចជា៖ សាមុយ ភូកេត ក្រាប៊ី ត្រាត (កោះឆាង) និងម៉ាឌីវ ខណៈទិសដៅមរតកដូចជាសុខោទ័យ លួងប្រាបាង និងសៀមរាប (អង្គរ) ផ្តល់នូវបទពិសោធន៍វប្បធម៌ដ៏វិសេសវិសាល៕