(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic Cambodia បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវថាមពល និងតម្លៃសមរម្យ។ ការខិតខំប្រឹងប្រែងនេះមានគោលបំណងលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នករស់នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ហើយដើម្បីសម្រេចបាននូវគោលដៅនេះ ក្រុមហ៊ុនបានបង្កើតភាពជាដៃគូសហការជាមួយអង្គការក្រៅរដ្ឋាភិបាល Lutheran Hope Cambodia Organization ឬ អង្គការក្តីសង្ឈឹមលូថេរ៉ានកម្ពុជា (LHCO) និងមូលនិធិ JELA។

ជាផ្នែកនៃបេសកកម្មរយៈពេលវែងនេះ អង្គការនានាបានប្រគល់ចង្កៀងសូឡាចំនួន ៥៥៦ នៅឆ្នាំ២០២៤ ដល់តំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺ។ គំនិតផ្តួចផ្តើមនេះ ហៅថា «បំភ្លឺអនាគត» មានគោលបំណងក្នុងការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងការរស់នៅប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ដែលខ្វះខាតអគ្គិសនីប្រើប្រាស់។ រហូតមកដល់ពេលនេះក្រុមហ៊ុន Panasonic Cambodia បានបរិច្ចាគចង្កៀងសរុបចំនួន ១៨,០៦៦នៅក្នុងប្រទេសកម្ពុជា ហើយនឹងបន្តផ្តល់បន្ថែមទៀតនាពេលអនាគតផងដែរ។
នៅក្នុងពិធីប្រគល់ចង្កៀងសូឡា លោក Hisakazu Maeda អគ្គនាយកក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នេះមិនមែនជាគម្រោងចុងក្រោយនោះទេ។ Panasonic នៅតែជួយទ្រទ្រង់ដើម្បីធ្វើឲ្យប្រសើរឡើងនៅតំបន់ជនបទដាច់ស្រយាលដែលកង្វះខាតអគ្គិសនីប្រើប្រាស់ ក្នុងប្រទេសកម្ពុជា។
ចង្កៀងសូឡាប្រើបានច្រើនជម្រើស៖ មុននឹងប្រគល់ចង្កៀងសូឡា អង្គការ (LHCO) បានធ្វើការស្ទង់មតិដើម្បីកំណត់អត្តសញ្ញាណគ្រួសារដែលមានតម្រូវការច្រើនបំផុត។ ចង្កៀងប្រើពន្លឺព្រះអាទិត្យអាចប្រើច្រើនជម្រើស ដូចជាផ្តល់ពន្លឺសម្រាប់ចម្អិនអាហារ និងការសិក្សា ក៏ដូចការជួយបំភ្លឺ និងសុវត្ថិភាព ក្នុងការបំពេញការងារនៅពេលយប់បានប្រសើរជាងមុន។
ការប្តេជ្ញាចិត្តរបស់ Panasonic Cambodia៖ ការបរិច្ចាគចង្កៀងសូឡា គឺជាគំនិតផ្តួចផ្តើមមួយផ្នែកនៃពលរដ្ឋសាជីវកម្មសកលរបស់ Panasonic ដើម្បីចូលរួមចំណែកដល់សង្គម និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ តាមរយៈការផ្តល់ពន្លឺដល់សហគមន៍ដែលខ្វះខាត ក្រុមហ៊ុនសង្ឃឹមថានឹងធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងកម្រិតជីវភាពរស់នៅ។
គម្រោង «ពន្លឺបំភ្លឺអនាគត» របស់ Panasonic៖ ពន្លឺបំភ្លឺអនាគត គឺជា គម្រោងសកលរបស់ Panasonic ដែលនាំយកថាមពលនៃពន្លឺទៅកាន់សហគមន៍តំបន់ដាច់ស្រយាលជុំវិញពិភពលោក។ តាមរយៈការបរិច្ចាគចង្កៀងសូឡា និងការសហការជាមួយដៃគូក្នុងស្រុក Panasonic កំពុងបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់អ្នករស់នៅក្នុងភាពក្រីក្រ។
គម្រោងនេះបានបរិច្ចាគអំពូលសូឡាចំនួន ១០០,០០០ ដោយនាំយកពន្លឺទៅកាន់តំបន់ដែលមិនមានអគ្គិសនីប្រើប្រាស់ដោយប្រើបច្ចេកវិទ្យាថាមពលសូឡារបស់ Panasonic។ ការសហការជាមួយអង្គការដូចជា NPOs អង្គការក្រៅរដ្ឋាភិបាល និងក្រុមអន្តរជាតិ កម្មវិធីគាំទ្រនៅលើមូលដ្ឋានណែនាំសហគមន៍ឆ្ពោះទៅរកនិរន្តរភាព និងលុបបំបាត់ភាពក្រីក្រដោយផ្តល់ឱកាសសម្រាប់ការអប់រំ សុខភាព និងបង្កើនប្រាក់ចំណូល។

សូមបញ្ជាក់ថា Panasonic ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៨ ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតលើគ្រឿងអេឡិចត្រូនិច លំនៅដ្ឋានយានយន្ត ឧស្សាហកម្ម វិស័យទំនាក់ទំនងនិងថាមពលនៅទូទាំងពិភពលោក។ Panasonic Group បានប្តូរទៅជាប្រព័ន្ធក្រុមហ៊ុនប្រតិបត្តិការនៅថ្ងៃទី ១ ខែមេសា។ ឆ្នាំ២០២២ជាមួយនឹងក្រុមហ៊ុន Panasonic Holdings Panasonic ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៨ ដោយលោក Kōnosuke Matsushita ជាក្រុមហ៊ុន Matsushita Electric Housewares Manufacturing Works នៅទីក្រុង Osaka ប្រទេសជប៉ុន សព្វថ្ងៃនេះជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យានិងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ផ្នែកអេឡិចត្រូនិក លំនៅដ្ឋានយានយន្ត ឧស្សាហកម្ម ទំនាក់ទំនង និងថាមពលទូទាំងពិភពលោក។

ភាពរីកចំរើនរបស់ Panasonic បានពង្រីកដល់ប្រទេសកម្ពុជា ដែលបានបង្កើតការិយាល័យតំណាងក្នុងឆ្នាំ ២០១០។ ប្រតិបត្តិការនៅក្រោម Panasonic នៃប្រទេសសិង្ហបុរី ការិយាល័យនៅកម្ពុជាគ្រប់គ្រងទីផ្សារ សេវាកម្មក្រោយការលក់ និងការជួសជុលនៅក្នុងប្រទេស លើសពីអាជីវកម្មរបស់ខ្លួន។ Panasonic Cambodia ប្តេជ្ញាបង្កើតផលប៉ះពាល់ជាវិជ្ជមានយូរអង្វែងដល់សហគមន៍មូលដ្ឋាន និងសង្គម។

ការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ជីវភាពមនុស្សត្រូវបានឆ្លុះបញ្ចាំងនៅក្នុងពាក្យស្លោកថ្មីរបស់ខ្លួន «ការរស់នៅប្រកបដោយ វឌ្ឍនភាព» ដែលបានផ្សព្វផ្សាយនៅ ខែមេសា ឆ្នាំ២០២២ ។ ពាក្យស្លោកនេះបង្ហាញពីការយកចិត្តទុកដាក់របស់ Panasonic ក្នុងការគាំទ្រអតិថិជនក្នុងការសម្រេចបាននូវអ្វីដែលល្អបំផុតនៅក្នុងពិភពផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ ខណៈពេលដែលបន្តរួមចំណែកដល់សង្គម៕