(ភ្នំពេញ)៖ ដោយជោគជ័យនៃគម្រោងទី១ «បុរីឡាផាម» កន្លងមក បុរីឡាផាម ក៏មានគម្រោងទី២ ដែលមានឈ្មោះថា «ផាមស្ព្រីង» នឹងចូលខ្លួនមកអង្រួនតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាមួយនឹងម៉ូដផ្ទះកាន់តែប្រណីតទេ្វដង បូកបញ្ចូលជាមួយគ្រឿងបរិក្ខារទំនើបៗឆ្លុះបញ្ចាំងពីបែបផែនការរស់នៅដ៏ទាន់សម័យ ក្នុងយុគសម័យថ្មី ដែលនេះជាការរួមបញ្ចូលនូវស្ថាបត្យកម្មស៊ីវិល័យបែបបញ្ចឹមប្រទេសគួបផ្សំនឹងគោលគំនិតនៃវប្បធម៌រស់នៅជាលក្ខណៈសហគមន៍របស់ខែ្មរដ៏ល្អផូរផង់ ដែលមានតាំងពីបុរាណកាលមក។

គម្រោងបុរីឡាផាម ក៏ធ្លាប់ឈ្នះពានរង្វាន់ Mid-Range Housing Development of the year ប្រចាំឆ្នាំ២០២២ ផងដែរ និងបានចូលរួមលើកកម្ពស់ស្ដង់ដារលំនៅដ្ឋាន ក្នុងប្រទេសកម្ពុជា ដោយធ្វើការរចនាឲ្យស្អាតផ្ដាច់គេ ហើយនេះគឺជាទស្សនៈវិស័យរបស់អ្នកអភិវឌ្ឍន៍គម្រោងផ្ទាល់។

ក្រុមហ៊ុនឡាផាម រ៉េស៊ីដេនស៍ បានរៀបចំកម្មវិធីសម្ពោធបើកលក់គម្រោងផ្ទះវីឡាម៉ូដថ្មីដែលមានមានឈ្មោះថា ស្ព្រីង វីឡា និងប្លុកថ្មី ម៉ូដរចនាឡើងបែបទំនើបទាក់ទាញខ្លាំង ផ្ដោតលើការប្រើប្រាស់ជាធំដោយរក្សា ទីធ្លាធំទូលាយបញ្ចូលនូវលំហនិងសួនបៃតងជុំវិញផ្ទះផ្ដល់នូវអារម្មណ៍កក់ក្ដៅ និងស្រស់ស្រាយយ៉ាងខ្លាំង។ កម្មវីធីសម្ពោធផ្ទះគំរូ គម្រោងថ្មីនេះ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងបុរីឡាផាម រ៉េស៊ីដេនស៍ ដែលស្ថិតនៅ៖ ផ្លូវចម្ការដូង(២១៧) សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ (ទល់មុខផ្សារព្រែកជ្រៃ) ៨នាទីពីផ្សារទំនើប Aeon3 ផ្លូវ ៦០ម៉ែត្រ។

ស្ព្រីង វីឡា ដែលសាងសង់ឡើង លើផ្ទៃដីទំហំ ៥.៨ម៉ែត្រ គុណ និង ១៧ ម៉ែត្រ ផ្ទះមានកម្ពស់ ៣ជាន់ មាន៣បន្ទប់គេង ៤បន្ទប់ទឹក កន្លែងទទួលភ្ញៀវដ៏ទាក់ទាញ ចង្ក្រានបាយដ៏ស្រស់ស្អាត បរិវេណមុនផ្ទះសល់ ៦.៣ម៉ែត្រ និងខាងក្រោយផ្ទះសល់ទីធ្លា ១.១៦ ម៉ែត្រ។ វីឡាម៉ូដថ្មីនេះ ពិតជាសក្ដិសមការរស់នៅបែបឯកជន ពិសេសសម្រាប់លោកអ្នកដែលចង់មានផ្ទះ សម្រាប់លម្ហែអារម្មណ៍ ឬអ្នកដែលមានដៃគូជាជនបរទេសព្រោះតែការរចនាឡើងដាច់ដោយឡែកមានទីធ្លាធំទូលាយ ផ្សារភ្ជាប់ទៅនឹងសួនបៃតងជុំវិញបរិវេណផ្ទះ។

ថ្លែងនៅក្នុងកម្មវិធីជួបជុំសម្ពោធ និងបានបង្ហាញនូវផ្ទះវីឡាម៉ូដថ្មីគម្រោងផាម ស្ព្រីង លោកអគ្គនាយកក្រុមហ៊ុន ឡាមផាម រ៉េស៊ីដេនស៍ ក៏បានបង្ហើបពីការផ្ដល់ជូនកាដូ និងប្រម៉ូសិន ពិសេសដល់អតិថិជនដែល បានជាវផ្ទះ កក់ផ្ទះ និងបង់ប្រាក់ ទៅតាមលក្ខខណ្ឌ នៃការបង់ប្រាក់ ក្នុងឱកាសនេះផងដែរ អតិថិជនមានឱកាសនឹងទទួលបានបានការចាប់រង្វាន់ពិសេសជាមួយ និង ខាងម្ចាស់ គម្រោងបុរីផ្ទាល់ រង្វាន់មានដូចជា៖

* ១៖ ង្វាន់ធំ ឡានទំនើបសារីចុងក្រោយ ម៉ាក TOYOTA WIGO មួយគ្រឿង
* ២៖ ម៉ូតូ Honda Dream សេរីថ្មី មួយរង្វាន់
* ៣៖ ទូរសព្ទដៃ I Phone 15 មួយរង្វាន់
* ៤៖ ដំណើរកម្សាន្ដទៅលេងកោះត្រល់ សម្រាប់មនុស្សពីរនាក់ថែមទៀត។

អ្វីដែលកាន់ពិសេសទៀតនោះខាងម្ចាស់គម្រោងមានការផ្តល់ជូននៅរង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀត ព្រមទាំងមានការរចនាផ្ទះបាយលើក្រោមដ៏ស្រស់ស្អាតភ្ជាប់នឹងប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងដោយ គិតថ្លៃផងដែរ ។

ទោះជាយ៉ាងណា តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំកន្លងមក លោក ពូ សុផានិត អគ្គនាយកក្រុមហ៊ុន ឡាមផាម រ៉េស៊ីដេនស៍ បានថ្លែងសារដ៏មានអត្ថន័យ យោងតាមបទពិសោធន៍ និងទស្សនៈវែងឆ្ងាយថា របស់ក្រុមអ្នកអភិវឌ្ឍន៍គម្រោង «បើទោះបីជាពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើង ជួបនឹងបញ្ហាកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់អាជីវកម្ម និងវិស័យអចលនទ្រព្យយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកអភិវឌ្ឍន៍គម្រោងនៅតែរក្សានៅគោលជំហយ៉ាងម៉ុតមាំ ក្នុងការសាងសង់ផ្ទះជូនអតិថិជន និងប្រគល់ផ្ទះតាមការសន្យាដដែល»

លោកបន្តទៀតថា តាមការសង្កេតឃើញ តម្រូវការផ្ទះនាពេលបច្ចុប្បន្ន នៅតែមាន ស្របពេលស្ថានភាពសេដ្ឋកិច្ចបាននឹងកំពុងវិលមករកភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយវាមិនមែនជារឿងថ្មីនោះទេ ដែលពិភពលោកជួបនឹងបញ្ហាបែបនេះ ពោលវាគឺជាវត្តនៃសេដ្ឋកិច្ចដែលពិភពលោកបានជួបជាច្រើនលើកច្រើនសារមកហើយ រួចវាតែងតែងើបឡើងវិញនឹងឈានទៅរកភាពល្អប្រសើរឡើងជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឡាមផាម រ៉េស៊ីដេនស៍ គឺក្រុមហ៊ុនដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវ ជាមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានបណ្ណប៉ាតង់បង់ពន្ធប្រចាំឆ្នាំ ក៏ដូចជា លិខិតអនុញ្ញាតសាងសង់ ផ្តល់ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាបណ្ណ អាជីវកម្មអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ ផ្តល់ដោយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងបានបោះជំហានយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍគម្រោងបុរីជាច្រើនឆ្នាំមកហើយ ប្រកបដោយភាពជោគជ័យដោយមានការគាំទ្រ ជឿទុកចិត្តពីសំណាក់អតិថិជន។

អ្វីដែលពិសេសហើយមានសក្ដានុពលចំណាយតែ ៨នាទីទៅកាន់ផ្សារទំនើបAEON3 និងត្រឹមតែ១២នាទីប៉ុណ្ណោះ ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុង តាខ្មៅ។ ក្រោយវត្តមាននៃផ្សារទំនើបAEON3 នៅតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញ គួបផ្សំនឹងសក្តានុពលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងស្ថាប័នរដ្ឋ និងឯកជនទៀតនោះ អចលនទ្រព្យភាគខាងត្បូង ជាពិសេសជុំវិញផ្សារទំនើប AEON Mean Chey រួមទាំងបុរីឡាផាម គម្រោង ផាមស្ព្រីងនេះដែរ ហក់ឡើងថ្លៃខ្លាំងជាមិនខាន។

សម្រាប់ព័ត៌មានលម្អិតរបស់ បុរីឡាផាម គម្រោង ផាម ស្រ្ពីង៖

* ការិយាល័យលក់៖ https://goo.gl/maps/UkruEdaatjCL43Nv5
* ហ្វេសបុក៖ https://www.facebook.com/Palmspringsbylapalm/
* ទំនាក់ទំនង៖ ០99 919 868 | 098 819 818

សូមអញ្ជើញមកកាន់ការិយាល័យរបស់បុរីផាម ស្រ្ពីង ដើម្បីទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមពីសហការីផ្នែកលក់៕