(ភ្នំពេញ)៖ ពិធីបិទព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីបិទការប្រកួតនេះ នឹងមានជំនួបផ្ដាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ TOFU ARMY FT ជាមួយក្រុមបាល់ទាត់ KHMER UNITED ព្រមទាំងការប្រគុំតន្ដ្រីដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូបទៀត។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» បានចាប់ផ្ដើមកាលពីដើមខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ៕