(លីយ៉ុង)៖ ក្លិបបារាំង Olympique Lyonnais បានចុះកិច្ចសន្យាជាមួយខ្សែបម្រើស្លាបសញ្ជាតិហ្គាណា Ernest Nuamah មកពីក្លិបបែលហ្ស៊ិក Molenbeek បន្ទាប់ពីជោគជ័យ ក្នុងការលេងខ្ចីជើង ១រដូវកាល។ នេះបើយោងតាមក្លិបលេងនៅលីគ Ligue 1 ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ២០ឆ្នាំ ដែលបានលេងខ្ចីជើងនៅក្លិប Lyon កាលពីរដូវកាលមុន ហហើយឥឡូវនេះបានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ ជាមួយនឹងតម្លៃផ្ទេរ ២៨.៥លានអឺរ៉ូ (៣០.៧៩លានដុល្លារ)៕