(មេនឆេស្ទើ)៖ ថ្នាក់ដឹកនាំក្លិបបិសាចក្រហម Manchester United បានប្រាប់ Mason Greenwood ថាពួកគេបានកំពុងស្វែងរកជម្រើសក្នុងការលក់ខ្សែប្រយុទ្ធរូបនេះចេញនារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករចេញពីយុវជនថ្នាលនៃកីឡដ្ឋាន Old Trafford មួយនេះ បានជួបជាមួយថ្នាក់ដឹកនាំ Man Utd ក្នុងការជជែកវែកញែកពីអនាគតបន្ត ឬក៏យ៉ាងណា ស្របពេល Greenwood ក៏មិនមានវត្តមាននោះទេ ក្នុងការហ្វឹកហាត់ pre-season សម្រាប់ថ្ងៃទី១ កាលពីម្សិលមិញដែរ។

កីឡាករអន្តរជាតិអង់គ្លេស វ័យទើបតែ ២២ឆ្នាំរូបនេះ បានជួបថ្នាក់ដឹកផ្នែកបាល់ទាត់ Man Utd ដោយក្នុងជំនួបនោះដែរ ក៏មានលោក Dan Ashworth នាយកផ្នែកកីឡា រួមទាំងលោក Jason Wilcox នាយកបច្ចេកទេសក្លិបចូលរួមផងដែរ ដោយទទួលបានចម្លើយដ៏ខ្លី ចំពោះការស្វែងរកក្លិបថ្មីទៀតផង។

មិនត្រឹមតែ Greenwood នោះទេ ដែលពុំមានឈ្នោះក្នុងថ្ងៃហ្វឹកហាត់ជុំគ្នាលើកដំបូង ក្នុងនោះដែរក៏មានខ្សែប្រយុទ្ធ Marcus Rashford និង Jason Sancho រួមទាំងខ្សែការពារ Tyrell Malacia ថែមទៀតផង។ Greenwood បានលេងខ្ចីជើង ១រដូវកាលក្នុងក្លិបអេស្ប៉ាញ Getafe នារដូវកាលមុន ដោយរូបគេស៊ុតបាន ១០គ្រាប់ផងដែរ ពីការចូលលេងសរុប ៣៦ប្រកួត៕