(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាតខំកែលម្អទីតាំងដីមួយចំនួនដែលសឹករិចរិល ឬដីទំនេរ និងបរិវេណនៅតាមដងផ្លូវ កែប្រែទៅជាទេសភាពបៃតងខួបប្រាំងវស្សា ដោយដាំស្មៅ និងដើមឈើកាន់តែច្រើនឡើងជាបន្តបន្ទាប់ ហើយមើលថែជាប្រចាំ រួមទាំងថែទាំដើមឈើដែលមានស្រាប់កាន់តែល្អប្រសើរ។

ព្រៃឈើ ជាផ្នែកមួយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់សោភ័ណភាពតំបន់រមណីយដ្ឋានអង្គរ និងភពផែនដីរបស់យើង។ សូមចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា៕