(កំពង់ឆ្នាំង)៖ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជន ដែលមានសំណាងបានឈ្នះរង្វាន់ធំ នូវទឹកប្រាក់ ១០០លានរៀល ដែលជាអ្នកខេត្តកំពង់ឆ្នាំង និងបានចុះប្រគល់រង្វាន់ជូន ដល់លំនៅដ្ឋានផ្ទាល់តែម្ដង។

សម្រាប់អ្នកដែលមានសំណាង បានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះ មានឈ្មោះ ឈុំ ចាន់ថា ភេទស្រី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ នៅម្ដុំផ្សារព្រៃទា ជិតអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ ពោធិ៍ចិនតុង រាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាននាស្រុកកំណើត អ្នកនាង ឈុំ ចាន់ថា បានប្រាប់ឲ្យដឹងថា ដោយសារតែខ្លួនជាស្ត្រីម៉េម៉ាយ ហើយកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ អ្នកនាងបានសម្រេចចិត្ត ទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់ ឲ្យរស់នៅជាមួយម្តាយនាស្រុកកំណើត ហើយខ្លួនបានមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ។

អ្នកនាង ឈុំ ចាន់ថា បានបន្តឲ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ អ្នកនាងតែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិ ឈ្ងុយឆ្ងាញ់ និងធ្វើឲ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង សម្រាប់ទទួលទានអំឡុងពេលធ្វើការ។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅមិត្តរួមការងារឲ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមានស្រាប់នៅជាប់គម្របដប។

អ្នកមានសំណាងរូបនេះ បានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកមួយចំនួនសងបំណុលគេ និងយកសង់ផ្ទះ ឲ្យបានសមរម្យ ហើយនៅសល់ប៉ុន្មាន ទុកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូន ព្រមទាំងទុកព្យាបាលជំងឺរបស់ម្ដាយ ក៏ដូចជាសម្រាប់ចំណាយនៅក្នុងជីវភាពគ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤ នេះ អ៊ីឈីតាន់បានចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន៕