(អាល្លឺម៉ង់)៖ ការរកបាន ១គ្រាប់របស់កីឡាករវ័យក្មេងរបស់អេស្ប៉ាញ Lamine Yamal ដែលបានស៊ុតគ្រាប់តាមស្មើនៅប្រកួតប៉ះក្រុមបារាំង នៅនាទី២១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន European Championship 2024 នៅប្រទេសអាល្លឺម៉ង បាននាំឱ្យរូបគេត្រូវបានចុះក្នុងបញ្ជីពានអឺរ៉ុប ដែលរកបានគ្រាប់ស៊ុតត្រឹមវ័យ ១៦ឆ្នាំ និង ៣៦២ថ្ងៃ ក្នុងប្រវត្តិសាស្ត្រនេះការប្រកួត។

ជាមួយគ្នានោះដែរ មិត្តរួមក្រុមអេស្ប៉ាញ ដែលជាស៊ុតគ្រាប់ជ័យជម្នះទៅលើក្រុមបារាំង ២-១ កីឡាករ Dani Olmo ក៏ក្លាយជាបេក្ខភាពរកបាន ៣គ្រាប់ច្រើនជាងគេចំនួន ៥នាក់ នៅការប្រកួតនេះ ក្នុងនោះដែររូបគេក៏ត្រូវប្រជែងគ្នាជាមួយនឹងកីឡាករហូឡង់ Cody Gakpo ក្នុងតំណែងម្ចាស់ស្បែកជើងមាស ដ្បិត ៣នាក់ផ្សេងទៀតបានហាលអាវអស់ទៅហើយ ។

Yamal បានស៊ុត ១គ្រាប់ពីចំងាយចូលទីនៅនាទី២១ ពីការស៊ុតដោយប្រើជើងឆ្វេងនៅពីលើខ្សែបន្ទាត់ ១១ម៉ែត្របានយ៉ាងល្អ ហើយត្រូវបានកត់ត្រាចូលបញ្ជី Euro ក្នុងប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ហើយរូបគេនឹងឈានចូលវ័យ ១៧ឆ្នាំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅមុនតែមួយថ្ងៃ ឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 ដែលអេស្ប៉ាញ ត្រូវជួបក្រុមអង់គ្លេស ឬហូឡង់ នាពេលនោះ៕