(ភ្នំពេញ)៖ នៅថ្ងៃទី១២-១៤ ខែកក្កដា ខាងមុខនេះ បុរី ប៉េង ហួត នឹងបើកលក់ជាផ្លូវការនូវដំណាក់កាលថ្មីនៃគម្រោងដែលនៅចំកណ្ដាលក្រុងភ្នំពេញ ដោយនឹងផ្តល់ឱកាសចំណេញកាន់តែច្រើន សម្រាប់អតិថិជនដែលមានបំណងចង់បានលំនៅដ្ឋានដ៏កក់ក្ដៅ ជាមួយការផ្ដល់ជូនដ៏ពិសេស។

គម្រោងដែលនឹងបើកលក់នេះគឺ ដឹស្តា ណេតឈឺរ៉ល ដំណាក់កាលទី ២ (នៅតាមបណ្តោយផ្លូវ ៣៧១ ទល់មុខផ្សារ ប៉េសេ) ដែលដំណាក់កាលទី ១ ត្រូវបានបញ្ចប់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារមានតែការគាំទ្រ និងសំណូមពរជាច្រើន ទើបដំណាក់កាលទី ២ ត្រូវបានបើកលក់ជាផ្លូវការជាមួយប្រភេទផ្ទះដែលមានរចនាបទថ្មីសុទ្ធសាធ រាប់ចាប់ពីប្រភេទវីឡា ភ្លោះ រហូតដល់វីឡាទោលម៉ូតថ្មី រីឯតម្លៃវិញចាប់ពីម្ភៃម៉ឺនស្ដើងឡើងទៅតែប៉ុណ្ណោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទោះបីមិនទាន់ដល់ថ្ងៃបើកលក់ជាផ្លូវការក៏ដោយ ក៏មានអតិថិជនដែលចាប់អារម្មណ៍ និងបានកក់ផ្ទះស្ទើរតែពាក់កណ្ដាលទៅហើយ ព្រោះចំនួនស្តុកផ្ទះក្នុងដំណាក់កាលទី ២នេះ មានចំនួនកំណត់។

អតិថិជនទាំងអស់ប្រាកដជាចង់ដឹងហើយ ថា តើការបើកសម្ពោធលក់ជាផ្លូវការ មានឱកាសចំណេញ និង កាន់តែពិសេសអ្វីខ្លះ តោះមកដឹងទាំងអស់គ្នា។

សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធី នឹងទទួលបានប្រូម៉ូសិននៃការបញ្ចុះតម្លៃភ្លាមៗរហូតដល់ ៩% ព្រមទាំងការផ្ដល់ជូនជាច្រើនទៀត។ ជាងនេះទៅទៀត អតិថិជនអាចបង់រំលស់ជាមួយធនាគាដៃគូរហូតដល់ ៩០% ជាមួយអត្រាការប្រាក់ត្រឹមតែ ៣% ប៉ុណ្ណោះ។

កុំឱ្យឱកាសនេះកន្លងផុត សូមអតិថិជនទាំងអស់អញ្ជើញសាកសួរព័ត៌មាន និងចូលរួមដោយផ្ទាល់នៅថ្ងៃទី១២-១៤ ខែកក្កដា ដើម្បីទទួលបានឱកាសពិសេសនេះមុនគេ។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth

Link Bumper: https://www.youtube.com/watch?v=ofd5bV5hSFU