(បរទេស)៖ ​ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI ដែលមានឈ្មោះថា xAI របស់កំពូលមហាសេដ្ឋី Elon Musk ត្រូវបានគេរាយការណ៍មកថា បានបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងតម្លៃ ១០ពាន់លានដុល្លារ សម្រាប់ការប្រើប្រាស់ម៉ាស៊ីនមេ (Server) ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស Oracle។​ នេះបើយោងតាមការចេញផ្សាយ​​ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមប្រភពជាច្រើនបានរាយការណ៍មកថា ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI ថ្មីមួយនេះ បានបញ្ចប់ការពិភាក្សាជាមួយ​ Oracle ក្នុងការប្រើប្រាស់ម៉ាស៊ីន ខណៈបច្ចុប្បន្នកំពុងសហការជាមួយនឹងក្រុមហ៊ុនផលិតឈីប AI លំដាប់ខ្នាត់យក្សគឺ Nvidia។

លោក Elon Musk ធ្លាប់បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា ការបង្កើតមជ្ឈមណ្ឌលទិន្នន័យសម្រាប់​ប្រើប្រាស់​ AI គឺជារឿងសំខាន់បំផុត ក្នុងនោះគឺត្រូវជ្រើសរើស​ក្រុមហ៊ុនដែលផ្ដល់សេវាកម្មផលិតឈីប និងម៉ាស៊ីនមេដែល​ពោរពេញ​ដោយ​បទពិសោធន៍ និងថាមពល។

យោងតាមសម្ដីនេះហើយ សបញ្ជាក់ឱ្យឃើញថា xAI គឺបានជ្រើសរើស Nvidia ដែលជាបិតាផលិតឈីបសម្រាប់​ AI និង Oracle ដែលជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សក្នុងការផ្ដល់សេវាកម្ម Servers៕

https://www.reuters.com/technology/artificial-intelligence/oracle-musks-xais-10-bln-server-deal-talks-lapse-information-reports-2024-07-09/