(ភ្នំពេញ)៖ កាលពីថ្ងៃទី ០៧ ខែ០៧ ឆ្នាំ២០២៤ រោងភាពយន្ត លេជេន បានប្រារព្ធខួប ១៣ឆ្នាំ របស់ខ្លួននៅឯលេជេន សាខាអូឡាំព្យា ដែលជាទីតាំងដ៏ទំនើបធំទូលាយ និងមានស្ដង់ដារខ្ពស់បំផុត។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តយើង ចាប់ពីទីតាំងទី១ ដល់ ១២ទីតាំង ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងខ្លារបស់យើងក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។ ការប្រារព្ធខួបលើកទី ១៣ឆ្នាំ របស់រោងភាពយន្ត លេជេន ដោយងាកទៅរកយុគមាស និងការរីកចម្រើននៃវិស័យភាពយន្តក្រោមពាក្យស្លោក "ការវិវត្តនៃរោងភាពយន្ត"។

នាកម្មវិធីនេះផងដែរ រោងភាពយន្តលេជេន ក៏បានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនប្រមាណ ៣០០នាក់ ដើម្បីចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ។ លើសពីនេះទៅទៀតជាកិត្ដិយសណាស់សម្រាប់រោងភាពយន្ត លេជេន ចំពោះព្រះវត្តមាន ព្រះអង្គម្ចាស់ Narithipong Norodom និង ព្រះនាង Ermine De-Rose Norodom, ស្ថាបនិក Shanty Town, ឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក ប៉ុក បូរ័ក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, អ្នកស្រី ពាន់ ភួងបុប្ផា, អ្នកស្រី ឌី សាវ៉េត សិល្បការិនីតាំងពីទសវត្សរ៍ឆ្នាំ60 ព្រមទាំង ឯកឧត្តម អ្នកឧកញ្ញា លោកជំទាវ លោក លោកស្រី ដៃគូសហការ បណ្ដាផលិតកម្ម អ្នកចែកចាយរឿង KOLs និង ហ្វេនៗ ជាច្រើនផងដែរ។

លោក តែ សុង ស្ថាបនិករោងភាពយន្ត លេជេន បានមានប្រសាសន៍ក្នុងសារវីដេអូថា «ការដែលមានវត្តមានរោងភាពយន្ត លេជេនកាលពី ១៣ឆ្នាំមុនព្រោះលោកមើលឃើញថាជំនាន់នោះមិនទាន់មានរោងកុនបែបទំនើបនឹងមានស្ដង់ដារនោះទេ និងមិនអាចឲ្យទស្សនិកជនអាចទស្សនារឿងថ្មីៗនោះឡើយ ដោយឃើញបែបនេះលោកក៏បានបង្កើតរោងកុននេះឡើងមកដើម្បីបំពេញរាល់ចំណុចទាំងនោះព្រមទាំងមានគោលដៅច្បាស់ក្នុងការបម្រើសេវាកម្មដែលល្អ និងមានស្ដង់ដារអន្តរជាតិជូនដល់អតិថិជនគ្រប់ៗរូប»។ ក្នុងកំឡុងពេលកម្មវិធីក៏បានបង្ហាញនូវវីដេអូឯកសារអំពីការវិវឌ្ឍន៍នៃរោងភាពយន្ដ ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវកិត្តិយស និងពិសារអាហារសម្រន់ ហើយកាន់តែពិសេសទៀតនោះគឺការសម្ដែងពីសិល្បករ សិល្បការិនី ការសម្ដែងល្ខោនខោល និង ការបង្ហាញអំពីតិចនិចថតនិងការសម្ដែងរបស់តួអង្គ ពី The Acting Art Academy និង Roof Dance Group ក៏ដូចជាការចាប់រង្វាន់ដែលរង្វាន់ធំនោះគឺ iPhone15 Pro Max ពីក្រុមហ៊ុន Smart Axiata, ម៉ាស៊ីនបន្យុទ្ធខ្យល់ (LG PuriCare Aero Furniture ) ម៉ាក LG ពីក្រុមហ៊ុន GGEAR GROUP, កាបូប ពីហាង MICHAEL KORS, គ្រឿងអលង្ការ ពីហាង PANDORA, នាទ្បិកាឆ្លាតវៃ KIESLECT WATCHES & KOSPET WATCHES ពីហាង Tech-Zone, លើសពីនេះទៅទៀតនោះគឺ Diamond Member card ដែលជាសមាជិកថ្មីរបស់រោងភាពយន្ត លេជេន។

ស្របពេលជាមួយគ្នានេះដែលរោងភាពយន្ត លេជេន បានសម្ពោធសមាជិកថ្មីរបស់ខ្លួននោះគឺ Diamond Member Card ដែលជាកាតសមាជិកប្រភេទថ្មីលំដាប់ខ្ពស់ជាគេបង្អស់ដ៏ប្រណិតភាពព្រមទាំងអត្ថប្រយោជន៍ជាច្រើនមិនធ្លាប់មាន។ សម្រាប់ការជាវកាតលើកដំបូងមានតម្លៃ ១០០ ដុល្លា អតិថិជនអាចទស្សនារឿងបានគ្រប់ប្រទភេទ គ្រប់ទម្រង់ គ្រប់ម៉ោងទាំងអស់នៃរោងភាពយន្ត រើសពីនេះថែមទៀតអតិថិជននឹងទទួលបានប្រាក់បន្ថែម ៥% រាល់ពេលបញ្ចូលប្រាក់, ទទួលបានការបញ្ចុះតម្លៃ ១០% ជារៀងរាល់ថ្ងៃលើសំបុត្រកុន អាហារ និងភេសជ្ជៈ, ទទួលកាដូរពិសេសក្នុងថ្ងៃខួបកំណើត, និងអាចអង្គុយលេងក្នុងសាលរង់ចាំនៃ Gold Class និង Diamond Class ព្រមជាមួយ ភេសជ្ជៈទទួលស្វាគមន៍ (Welcome Drink)។
រោងភាពយន្ត លេជេន បានប្រកាសអ្នកមានស្នាដៃខាងរចនាឈ្នះជ័យលេខភីលេខ១ ក្នុងការប្រកួតរចនាប្រអប់ពោតផ្ទុះនោះគឺ លោក “នី រ៉ាហ្សេល” នឹងទទួលបានទឹកប្រាក់សរុប ១២០០ ដុល្លា ព្រមទាំងការរចនារបស់គាត់នឹងបានបង្ហាញលើកប្រអប់ពោតផ្ទុះរបស់រោងភាពយន្ត លេជេន គ្រប់សាខា។

ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ រោងភាពយន្ដ លេជេន បានឈានមុខគេក្នុងការនាំយករឿងដ៏គួរឱ្យចាប់អារម្មណ៍ និងបច្ចេកវិជ្ជាទំនើបៗមកជូនទស្សនិកជនគ្រប់ៗគ្នា។ ព្រមជាមួយគ្នានេះដែលវាមិនអាចទៅរួចនោះទេ ប្រសិនបើមិនមានការគាំទ្រពីអ្នកគាំទ្រ អតិថិន ហ្វេនៗ ដៃគូ និងក្រុមការងារដែលបានខិតខំប្រឹងប្រែង។

ជាចុងក្រោយរោងភាពយន្ត លេជេន ពិតជាអរគុណទៅកាន់អ្នកគាំទ្រ ដៃគូរសហការ និង ក្រុមការងារទាំងអស់ដែលតែតែងជួយគាំទ្រនិងជ្រុំជ្រែងតាំងពីថ្ងៃចាប់ផ្ដើមរហូតមកដល់សព្វថ្ងៃនេះ។ រោងភាពយន្តលេជេន បានប្តេជ្ញានឹងបន្ដផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់ពិភពលោកជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរទៅកាន់អ្នកទាំងអស់គ្នា។

* អំពីរោងភាពយន្តលេជេន៖
រោងភាពយន្តលេជេន គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ ១ លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ ២០១១ រហូតដល់សព្វថ្ងៃនេះ។ ពិសេសជាមួយភាពល្បីល្បាញទៅលើពោតផ្ទុះដែលឆ្ងាញ់បំផុតនៅក្នុងទីក្រុង។ រោងភាពយន្ត លេជេន មានទីតាំងចំនួន១២ ក្នុងនោះរួមមានទាំងរោងភាពយន្ត Legend Premium ចំនួន១ និងរោងភាពយន្ត Legend Cinema ចំនួន ១១ទីតាំង។ ចំពោះរោងកុន Legend Premium វិញគឺទទួលបានភាពល្បីល្បាញដោយសារការផ្តល់ជូនបទពិសោធន៍ទស្សនាភាពយន្ដដ៏ប្រណិត ហើយបានបើកទីតាំងដំបូងនៅផ្សារទំនើប អ៊ិចឆេង ស្វ៊ែរ ក្នុងឆ្នាំ២០១៨។

សម្រាប់ព័ត៌មានលម្អិតអំពីរោងភាពយន្ត លេជេន
គេហទំព័រ: https://www.legend.com.kh/
លេខទូរស័ព្ទ: ០87 888 045