(ភ្នំពេញ)៖ ពន្ធដារ គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដែលមានមុខងារមួយដោយផ្តល់នូវប្រាក់ចំណូលចាំបាច់សម្រាប់

ប្រតិបត្តិការរបស់រដ្ឋាភិបាល និងសេវាកម្មសាធារណៈ។ នៅក្នុងប្រទេសកម្ពុជាប្រព័ន្ធពន្ធដារបានឆ្លង
កាត់ការកែទម្រង់សំខាន់ៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយស្របតាមស្តង់ដារអន្តរជាតិ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ការស្វែងយល់ពីភាពស្មុគ្រស្មាញនៃច្បាប់ពន្ធដារកម្ពុជា គឺចាំបាច់សម្រាប់អាជីវកម្ម និងអ្នកជំនួញដែលកំពុងបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ការយល់ដឹងអំពីពន្ធដារនៅកម្ពុជាមានសារៈសំខាន់សម្រាប់អាជីវកម្ម ព្រោះវាធានាបាននូវការអនុលោមតាមច្បាប់ ជំនួយក្នុងការធ្វើផែនការហិរញ្ញវត្ថុ និងជួយគ្រប់គ្រងហានិភ័យ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃជំនាញពន្ធដារកម្រិតខ្ពស់ វិទ្យាស្ថានខេមអេដបានផ្តល់វគ្គបណ្តុះ
បណ្តាលស្តីពីសញ្ញាបត្រជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ដើម្បីផ្តល់ជូននូវការស្វែងយល់ស៊ីជម្រៅអំពីច្បាប់ពន្ធដារកម្ពុជា។

វគ្គសិក្សានេះ ក៏សាកសមសម្រាប់អ្នកជំនាញផ្នែកពន្ធដារផ្តល់សេវាពន្ធក្នុងប្រទេសកម្ពុជាក្នុង
នាមជាភ្នាក់ងារពន្ធដារទីប្រឹក្សា ឬជាបុគ្គលិកដែលផ្តល់ការអនុលោមតាមតម្រូវការពន្ធរបស់អាជីវកម្ម។

វគ្គសិក្សានេះមានគោលដៅសំខាន់ៗចំនួនបួន រួមមាន៖

* ទីមួយ៖ សិស្សនឹងប្រើប្រាស់ចំណេះដឹង ដែលទទួលបានពីថ្នាក់រៀនដើម្បីធ្វើការវិភាគលម្អិតអំពីអ្វីដែលពន្ធដារកម្ពុជា អនុវត្តចំពោះប្រតិបត្តិការ ដែលមិនមែនជាទម្លាប់និងស្មុគស្មាញដែលបានអនុវត្ត នៅក្នុងប្រទេសកម្ពុជា។

* ទីពីរ៖ និស្សិត នឹងអាចកំណត់បំណុលពន្ធ និងរបៀបបង់ពន្ធជូនអាជ្ញាធរពន្ធដារកម្ពុជា។

* ទី៣៖ និស្សិតនឹងអាចអនុវត្តចំណេះដឹង ដែលទទួលបានលើការធ្វើផែនការពន្ធដារសម្រាប់បុគ្គល និងក្រុមហ៊ុន។

* ទីបួន៖ និស្សិតនឹងអាចវិភាគ និងរៀបចំយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងបញ្ហាពន្ធរួ មទាំងការគ្រប់គ្រងហានិភ័យពន្ធក្នុង អំឡុងពេលព្រឹត្តិការណ៍សវនកម្មពន្ធ។

ម៉្យាងវិញទៀតនិសិ្សតដែលសិក្សាវគ្គសញ្ញាបត្រជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជានៅ វិទ្យាស្ថានខេមអេដ នឹងស្វែងយល់បន្ថែមពីច្បាប់ពន្ធដារដែលអនុវត្តចំពោះឧស្សាហកម្មផ្សេងៗគ្នា និងសម្រាប់អ្នក ជាប់ពន្ធ ជាមួយ នឹងការលើកទឹកចិត្តសារពើពន្ធ ឬពន្ធពិសេស។ ក្រៅពីនេះ និស្សិត នឹងទទួលបានចំណេះដឹងទូលំទូលាយអំពីច្បាប់ពន្ធដារកម្ពុជា តាមរយៈការអនុវត្ត និងការណែនាំពីសាស្រ្តាចារ្យផ្នែក ពន្ធដារកម្ពុជា។

ប្រសិនបើលោកអ្នកមានបំណងក្នុងការសិក្សា ដើម្បីពង្រឹងទៅលើចំណេះជំនាញផ្នែកពន្ធដារកម្ពុជា អាចសាកសួរ តាមរយៈ លេខទូរសព្ទ 010 986 523 / 070 673 673 ក៏ដូចជាតាមរយៈតេឡេក្រាមលេខ 078 588 886 ឬក៏តាមរយៈអ៉ីម៉ែល [email protected]។ លោកអ្នកអាចចុះឈ្មោះ ផ្ទាល់នៅទីតាំងផ្ទះលេខ 64 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cam-ed.edu.kh ៕