(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនផ្តល់សេវាវេរលុយធំមួយនៅកម្ពុជា (អាស៊ីវេរលុយ) បានដាក់ឱ្យដំណើការនូវសេវាថ្មីរបស់ខ្លួន គឺការផ្ញើលុយទៅក្រៅប្រទេសធំៗ ជាដៃគូបន្ថែមពីសេវាកម្មដែលមានបច្ចុប្បន្ន។ ការដាក់ឱ្យដំណើការនូវសេវាថ្មីរបស់ខ្លួននៅពេលនេះ គឺដោយសារមើលឃើញពីតម្រូវការដ៏សំខាន់ សម្រាប់ការផ្ញើលុយទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន ដែលអាចជាសមាជិកគ្រួសារ កូនៗកំពុងសិក្សា នៅក្រៅប្រទេស និងសម្រាប់អ្នករកស៊ីជាដើម។

បើតាមការឱ្យដឹងពីលោក ទៀង សុភា ជានាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា ដោយសារកំណើនប្រជាជនដែលទៅរស់នៅ ធ្វើការ និងសិក្សាពិសេសការដោះដូរអាជីវកម្ម Online មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីសម្រួលដល់ការផ្ញើលុយនោះ ក្រុមហ៊ុនបានចូលខ្លួនមកបំពេញតម្រូវការ ដែលកំពុងមានបច្ចុប្បន្នហើយជាជម្រើសមួយដ៏ល្អ ដែលអាចជួយសម្រួលបន្ទុកបានច្រើន។ ត្រង់នេះលោកចង់សំដៅទៅលើកថ្លៃសេវាផ្ញើចេញ ដែលមានតម្លៃសមរម្យអាចទទួលយកបាន ពោលគឺវេរភ្លាមបានភ្លាមតែម្តង។

ជាងនេះទៅទៀតដោយយល់ឃើញថា ពេលខ្លះដំណើរការផ្ញើលុយត្រូវជួបឧបសគ្គរាំងស្ទះមួយចំនួនដូចជា ចម្ងាយ ពេលវេលា ការចំណាយទៅលើថ្លៃបញ្ញើ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានជាយថាហេតុ និងពិបាកក្នុងការស្វែងរកដៃគូសហការគួរជាទីទុកចិត្ត ដែលអាចចាត់ចែងបញ្ហាទាំងនេះបាន ពុំមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយបានជាបច្ចុប្បន្ននេះអាស៊ីវេរលុយ ធ្វើឱ្យវាលែងជាការលំបាកទៀតហើយ ព្រោះគ្រប់យ៉ាងត្រូវបានដោះស្រាយដោយ Asia Weiluy App (អាស៊ី វេរលុយ អេប)។

គ្រឹះស្ថាន អេស៊ា ឃែស អ៊ិចប្រេស ម.ក ហៅថា អាស៊ីវេរលុយ ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលបានជួយសម្រួលដល់ការទូទាត់តាមបែបឌីជីថល វាបានផ្ដល់នូវការធានាសុវត្ថិភាព ជូនសម្រាប់អតិថិជនទាំងការវេរលុយទៅក្រៅប្រទេស ប្រកបដោយសេចក្ដីទុកចិត្តខ្ពស់ជាមួយបណ្ដាប្រទេស ជាដៃគូរបស់ អាស៊ី វេរលុយ ដែលលោកអ្នកវេរប្រាក់ទៅរួមមាន ប្រទេសជប៉ុន ដែលមានធនាគារជាដៃគូប្រមាណជាង ១៣០ធនាគារ, ប្រទេសកូរ៉េខាងត្បូងជាង ២០ធនាគារ, ម៉ាឡេស៊ីជាង ៥០ធនាគារ, ថៃជាង ៣០ធនាគារ និងវៀតណាមប្រមាណជាង ៣០០កន្លែងនៅទូទាំងប្រទេស។

អ្វីដែកាន់តែពិសេស សម្រាប់អ្នកប្រើប្រាស់បន្ថែមទៀតនោះ គឺជាមួយមុខងារដ៏សម្បូរបែបដូចជា បញ្ចូលលុយទូរស័ព្ទទាំងក្នុងស្រុក និងក្រៅស្រុក សេវាប្រាក់បៀវត្សបុគ្គលិក, ទូទាត់វិកយបត្រ និងសេវាកម្មផ្សេងៗទៀតជាមួយនឹងតម្លៃសមរម្យ។

សម្រាប់ព័ត៌មានបន្ថែម: 098 6666 78 | 099 6666 78 | 071 6666 078។ ខាងក្រោមនេះជាលីងសម្រាប់ដោនឡូត៖ https://android-member-app.asiaweiluy.com ហើយនេះជារបៀបទាញយក៖ https://shorturl.at/nBIPW