(សៀមរាប)៖ ក្រុមការងារនៃក្រុមហ៊ុន មេនូឡាយហ្វ៍ បានសហការជាមួយអាជ្ញាធរជាតិអប្សរាដែលមានអ្នកចូលរួមសរុប១០០នាក់ បន្តចូលរួមដាំកូនឈើនៅក្នុងឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ ក្នុងបំណងដើម្បីបង្កើនគម្របព្រៃឈើបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ។

ដើមឈើដែលបានដាំនៅពេលនោះសរុប ១១០០ដើម ដែលរួមមាន ដើមច្រេស ២៥០, ដើមបេង ២២៥, គ្រញូង ២៥ដើម, ដើមយាង ឬឈើទាល ២០០, ដើមធ្នង់២០០ និងគគីរ ២០០ដើមុំ។ ការដាំកូនឈើនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤៕