(ភ្នំពេញ)៖ អបអរសាទរ កីឡាករកម្ពុជា ធាន អាត (ចាន់ សំអាត) បានយកឈ្នះកីឡាករឆាយនីតៃប៉ិ Chang Li ក្នុងវគ្គជម្រុះ ៨នាក់ ក្នុងនាទីបន្ថែម (១នាទី) ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ់ ២ទឹកស្មើគ្នា នៅរសៀលថ្ងៃទី១១ ខែកក្កដានេះ។ ជ័យជម្នះនេះនាំឲ្យ សំអាត មានឱកាសឡើងវគ្គបន្ដ និងឆ្ពោះទៅស្វែងរកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ 2nd AMMA Championship 2024 ។

គួរដឹងថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នឹងប្រារព្ធពិធីបើកការប្រកួតនៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ការប្រកួតនេះ មានប្រតិភូ និងអត្តពលិកជាង ២០០នាក់ មកពី ១៨ប្រទេសចូលរួម ដែលរៀបចំការបប្រកួតពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ៕