(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានយកចិត្តចំពោះការងារបោសសម្អាត ថែទាំ អនាម័យបរិស្ថាននៅតាមប្រាសាទ និងបរិវេណជុំវិញនោះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ ព្រោះទាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាបានផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាបានថ្លែងអំណរគុណចំពោះក្រុមការងារផ្នែកសម្អាតបរិស្ថាន ដែលជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងអាកាសក្តៅ ត្រជាក់ឬភ្លៀងរលឹមយ៉ាងណា ក៏នៅតែបន្តសកម្មភាពដ៏មមាញឹ ក្នុងការងារបោសសម្អាត កាត់សម្អាតស្មៅ កូនឈើ និងស្តាររុក្ខជាតិតូចៗតែងតែដុះនៅតាមប្រាសាទ ឬក្នុងទឹកនាបរិវេណរមណីយដ្ឋានអង្គរ៕