(ម៉ូនិច)៖ Bayern Munich បានចុះហត្ថលេខា ជាមួយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Joao Palhinha មកពីក្លិបអង់គ្លេស Fulham លើកិច្ចសន្យារយៈពេល៤ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ២៩ឆ្នាំ ដែលបានផ្លាស់ទៅលេងនៅ Fulham ក្នុងឆ្នាំ២០២២ រូបនេះ បានបង្ហាញខ្លួន ៧៩លើក សម្រាប់ក្លិបលេងនៅលីគ Premier League ក្នុងការប្រកួតទាំងអស់។

លោកក៏ធ្លាប់លេង ៣១លើកឱ្យក្រុមជម្រើសជាតិឈុតធំព័រទុយហ្គាល់ផងដែរ។

ស្របពេលដែលព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុមិនត្រូវបានបង្ហាញនោះ សារព័ត៌មាន​ The Athletic បានរាយការណ៍ថា កិច្ចសន្យានេះ មានតម្លៃ ៥១លានអឺរ៉ូ (៥៥.២៩លានដុល្លារ)។

គួររំលឹកថា Palhinha ធ្លាប់ខិតជិតចូលរួមជាមួយក្លិប Bayern កាលពីឆ្នាំ២០២៣ ប៉ុន្តែការផ្ទេរបានបរាជ័យវិញ ដោយសារដល់ពេលបិទទីផ្សារ។

​Palhinha ជាកីឡាករថ្មីរបស់ក្លិប Bayern ទី២ បន្ទាប់ពីការចុះកិច្ចសន្យាជសមួយខ្សែបម្រើស្លាប Michael Olise មកពីក្លិប Crystal Palace៕