(ប៊ែកឡាំង)៖ ខ្សែបម្រើវ័យក្មេង Lamine Yamal ដែលត្រូវបានអេស្ប៉ាញជ្រើសរើសចេញពីក្នុងស្រុក FC Barcelona ដើម្បីលេងពានរង្វាន់អឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់លើកនេះ បានកសាងកំណត់ត្រាចំនួន១១ ដែលមានពុំងាយមានកីឡាករណាបំបែកបានឡើយ។

បើយោងតាម Channel Telegram ផ្លូវការនៃ Euro 2024 បានឱ្យដឹងថា Yamal ដែលមានវ័យទើបតែជាង ១៦ឆ្នាំ ទាំងដែលខ្លួនស្ថិតក្នុងវ័យសិក្សាផងនោះ បានរួមចំណែកជួយគោជល់អេស្ប៉ាញ ឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រដែលត្រូវប៉ះតោកំណាចអង់គ្លេសនៅរាត្រីថ្ងៃអាទិត្យ ដើម្បីដណ្តើមពានជើងឯក Euro លើកទី១៧ ជាមួយនឹងការកំណត់ត្រាឯកត្តជនបាន ១១ផងដែរមានដូចខាងក្រោមនេះ៖

១៖ កីឡាករក្មេងជាងគេ ឈ្នះពាន Man of the Match ក្នុងប្រកួតរបស់ UEFA
២៖ កីឡាករក្មេងជាងគេ រកគ្រាប់បាល់នៅ Euro
៣៖ កីឡាករក្មេងជាងគេ បញ្ជូនបាល់នៅ Euro
៤៖ កីឡាករក្មេងជាងគេ ដែលបង្ហាញខ្លួននៅ Euro
៥៖ កីឡាករក្មេងជាងគេ បង្ហាញខ្លួនក្នុងជំនួប El Clasico
៦៖ កីឡាករក្មេងជាងគេ រកបានគ្រាប់បាល់នៅក្របខណ្ឌ La Liga
៧៖ កីឡាករក្មេងជាងគេ ដែលបញ្ជូនបាល់ក្នុងក្លិប FC Barcelona
៨៖ កីឡាករក្មេងជាងគេរបស់ Barcelona ដែលលេង ៥០លើក ក្នុងប្រកួតផ្លូវការ
៩៖ កីឡាករក្មេងជាងគេ ចូលលេងក្នុងវគ្គចាញ់-ធ្លាក់នៅ UEFA Champions League
១០៖ កីឡាករក្មេងជាងគេ ដែលធ្លាប់ស៊ុតបញ្ចូលទីក្នុងប្រវត្តិសាស្រ្ត La Liga
១១៖ កីឡាករក្មេងជាងគេ ដែលឈានមកដល់ Top-3 ដើម្បីប្រជែងពានកីឡាករវ័យក្មេងលេងល្អ៕