(ឡុងដ៏)៖ អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិប Manchester United លោក Ruud van Nistelrooy បានវិលត្រលប់មកកាន់ក្លិបនេះវិញ ក្នុងការងារជាជំនួយការគ្រូបង្វឹកលោក Erik Ten Hag ក្នុងផែកការរុះរើគ្រូបង្វឹករបស់ក្លិបនេះ ។

រំលឹកផងថា Ruud van Nistelrooy ជាអតីតកីឡាករឆ្នើមមួយរូបរបស់ក្លិប Man United ចំនួន ៥រដូវកាលដែលបានចូលរួមជាមួយក្លិបកាលឆ្នាំ២០០១ ដល់ឆ្នាំ២០០៥-២៦ ជាខ្សែប្រយុទ្ធមួយរូបរកបាន ១៥០គ្រាប់ពីការលេង ២១៩ប្រកួត ស្ថិតក្នុងបញ្ជីលេខរៀងទី៨ ដែលរកបានគ្រាប់បាល់ច្រើនប្រចាំក្លិបបិសាចក្រហមផងដែរ ។

រំលឹកផងថា បរុសសញ្ជាតិហូឡង់ Ruud van Nistelrooy មានវ័យ ៤៨ឆ្នាំ បានសម្រេចចុះកិច្ចសន្យាជាមួយក្លិប Man United ដល់ឆ្នាំ២០២៦ បន្ទាប់ពីលោក Ten Hag ទទួលបានការទុកចិត្តពីម្ចាស់ក្លិបក្នុងបន្តស្នាក់នៅដឹកនាំក្រុមបន្តទៀត។

Ruud van Nistelrooy ក៏ធ្លាប់កាន់តួនាទីគ្រូបង្វឹកក្លិប PSV Eindhoven នៅរដូវកាល២០២២-២៣ ក៏ប៉ុន្តែបានចាកចេញបន្ទាប់ពីបានដឹកនាំឈ្នះពាន Dutch Cup ខណៈកីឡាករមិនមានការសប្បាយចិត្តនៅទម្រុងបង្វឹករបស់លោក។