(ភ្នំពេញ)៖ អបអរសាទរ កីឡាករកម្ពុជា ផេង សុបញ្ញា (គោរមៈ ចន្ទរាជ) យកបានមេដាយសំរឹទ្ធ ក្រោយប្រកួតចាញ់ពិន្ទុកីឡាករហ្វីលីពីន Rene Catalan ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាបុរាណ ទម្ងន់ -៥៤គីឡូក្រាម នាថ្ងៃទី១២ ខែកក្កដានេះ ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕