(ភ្នំពេញ)៖ ឱកាសយកមេដាយមាស កីឡាករកម្ពុជា ហ៊ុន គឹមហៀង ឈ្នះកីឡាករសិង្ហបុរី Padaan Arthur Andre ដោយពិន្ទុ វិញ្ញាសាបុរាណ ទម្ងន់-៧១គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី១២ ខែកក្កដានេះ ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕