(ភ្នំពេញ)៖ អបអរសាទរ អ្នកប្រយុទ្ធគុនចម្រុះកម្ពុជា កីឡាការិនី ខៀវ ចិន្ដារ័ត្ន ឈ្នះមេដាយមាស ក្រោយយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៤៩គីឡូក្រាម ដែលនេះជាមេដាយមាសទី១ ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាម្ចាស់ផ្ទះរៀបចំការប្រកួត នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

កីឡាការិនី គន្ធ វណ្ណនីតា ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីម៉ាឡេស៊ី Sze Teng Pang វិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៦៩គីឡូក្រាម បន្ទាប់ពីកីឡាករ ផេង សុបញ្ញា (គោរមៈ ចន្ទរាជ) យកបានមេដាយសំរឹទ្ធ លើវិញ្ញាសាបុរាណ ទម្ងន់ -៥៤គីឡូក្រាម ៕