(ភ្នំពេញ)៖ ម៉ាកយីហោរ Denza បានបង្ហាញរូបរាងនៅលើទីផ្សារប្រទេសកម្ពុជា ក្នុងអគារតាំងពិព័រណ៌ DENZA HARMONY CITYMALL SHOWROOM។ ម៉ាកយីហោ Denza បានមកដល់ប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍រថយន្តប្រណិតថ្មី ដែលមានភាពឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថាន ដែលនាំមកនូវបរិស្ថានវិទ្យាថ្មីទាំងស្រុងនៃការធ្វើដំណើរដល់អ្នកប្រើប្រាស់ក្នុងស្រុក។

កិច្ចខិតខំប្រឹងប្រែង របស់ម៉ាកយីហោ BYD ក្នុងការអភិវឌ្ឍន៍យានយន្តថាមពលថ្មីនៅកម្ពុជា ត្រូវបានទទួលស្គាល់ និងគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Liu Xueliang អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៃក្រុមហ៊ុន BYD Asia Pacific និងគណៈប្រតិភូអមដំណើរ និងលោកស្រី Gong Kun អ្នកតំណាងផ្នែកអាជីវកម្មក្រុមហ៊ុន Harmony BYD Cambodia។

លោក Liu Xueliang បានថ្លែងថា មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី Denza CITYMALL ជាមជ្ឈមណ្ឌលតាំងបង្ហាញក្នុងទីក្រុងដំបូងគេបង្អស់របស់ BYD នៅក្នុងទីផ្សាររថយន្តដៃឆ្វេងក្រៅប្រទេស។ ក្នុងនោះសូមថ្លែងអំណរគុណ ដល់អតិថិជនកម្ពុជា សម្រាប់ការគាំទ្រ BYD ហើយសង្ឃឹមថា ការមកដល់របស់ Denza D9 នឹងនាំមកនូវទិដ្ឋភាពជីវិតកាន់តែសម្បូរបែបដល់ម្ចាស់រថយន្តនៅកម្ពុជា។

លោកបា​នបន្ដថា ជាក់ស្ដែងនៅពេលដែលម្ចាស់រថយន្តជិះ Denza D9 ធ្វើដំណើរទៅប្រាសាទអង្គរវត្ត គឺមិនចាំបាច់ព្រួយបារម្ភ ពីបញ្ហាចំងាយផ្លូវធ្វើដំណើរ និងអាចជ្រូតជ្រាបអំពីផលិតផល BYD ដែលនាំមកនូវការរស់នៅយ៉ាងសម្បូរបែរ។

លោកបានថ្លែងបន្ថែមថា នៅថ្ងៃអនាគតរថយន្តម៉ាកយីហោរ DENZA នឹងមានកាន់តែច្រើន ដែលធ្វើចរាចរណ៍នៅកម្ពុជា ហើយក្លាយជានាមប័ណ្ណថ្មី ក្នុងទីក្រុងនៃប្រទេសកម្ពុជា និងអញ្ជើញអ្នកនិយមលេងអ៊ីនធឺណិត និងអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ឲ្យមកទស្សនាមជ្ឈមណ្ឌល តាំងបង្ហាញរថយន្តថ្មីនេះ។

លោក Ye Chenghui នាយកផ្នែកលក់ប្រចាំតំបន់រថយន្ដ BYD Asia Pacific បានថ្លែងថា «ពិធីបើកសម្ពោធថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមថ្មីសម្រាប់ម៉ាកយីហោ Denza នៅកម្ពុជា នាពេលអនាគត យើងនឹងបន្តប្រើប្រាស់ការច្នៃប្រឌិតថ្មី ជាកម្លាំងជំរុញប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជា នូវផលិតផលគុណភាពខ្ពស់បំផុត និងសេវាកម្មដែលយកចិត្តទុកដាក់បំផុត ជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា និងរួមចំណែកដល់ការសម្រេចបាននូវការធ្វើដំណើរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»

នៅថ្ងៃបើកសម្ពោធនោះ ក្រុមហ៊ុនក៏បានប្រារព្ធពិធីប្រគល់បាច់ផ្កាជូនដល់ម្ចាស់រថយន្ត Denza ស៊េរីថ្មីដំបូងគេនៅកម្ពុជាចំនួន៧រូបផងដែរ។

រថយន្ដ Denza ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ កំណត់ទីតាំងម៉ាកយីហោរថយន្តប្រណិតថ្មី ប្រកបដោយភាពឆ្លាតវៃ និងសុវត្ថិភាព។ ចាប់តាំងពីបង្កើតឡើងមក ម៉ាកយីហោ Denza តែងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់ នូវផលិតផលរថយន្តថាមពលថ្មី ដែលមានគុណភាពខ្ពស់រហូតមក។

ក្នុងនាមជាម៉ាកយីហោរថយន្តថាមពលថ្មី ប្រណិតលំដាប់ខ្ពស់របស់ BYD រថយន្ដ Denzaបានរួមបញ្ចូលនូវបច្ចេកវិទ្យាស្នូល ថាមពលថ្មីឈានមុខគេ និងបទពិសោធន៍ផលិតកម្ម ដ៏សម្បូរបែបរបស់BYD ហើយប្តេជ្ញានាំយកបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ និងដំណោះស្រាយការពារបរិស្ថានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

លោកស្រី Gong Kun ប្រធានអ្នកតំណាងអាជីវកម្មរបស់ក្រុមហ៊ុន Harmony BYD Cambodia បានថ្លែងនៅក្នុងពិធីបើកសម្ពោធថា «យើងនឹងរក្សានូវស្តង់ដារខ្ពស់ជានិច្ចរបស់ Denza រៀបចំកម្មវិធីបើកសាកល្បងផ្សេងៗ ផ្តល់សេវាកម្មក្រោយពេលលក់ដែលមានគុណភាពខ្ពស់ និងបន្តកែលម្អបទពិសោធន៍នៃការទិញរថយន្ត និងការពេញចិត្ត ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើនអាចយល់ និងទទួលបានបទពិសោធន៍ពីភាពទាក់ទាញពិសេសរបស់រថយន្ត Denza »

ក្នុងនាមជាភ្នាក់ងារផ្តាច់មុខនៃម៉ាក Denza នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Harmony Autoនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយម៉ាកយីហោ BYD ដើម្បីបើកហាងចែកចាយ និងនាំយកម៉ូដែល Denza ថ្មីបន្ថែមទៀត និងផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់បណ្ដាខេត្ត។ នៅពេលអនាគត ក្រុមហ៊ុន Denza នឹងប្រកាន់ភ្ជាប់នូវគោលបំណងដើមនៃ ភាពឆ្លាតវៃ សុវត្ថិភាព និងប្រណិតភាពថ្មី ប្រើប្រាស់បច្ចេកវិទ្យាឆ្ពោះទៅមុខដើម្បីបង្កើតការរស់នៅប្រកបដោយភាពឆ្លាតវៃពេញលេញ និងបើកទំព័រថ្មីនៃភាពប្រណីតរបស់រថយន្តអគ្គីសនីថាមពលថ្មីនៅកម្ពុជា៕