(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ ផ្សាទំនើប ជីប ម៉ុង២៧១ មេហ្កា ម៉ល បានធ្វើការប្រាព្ធនៅកម្មវិធីចាប់ឆ្នោតផ្សងសំណាងលើកទី១ ពីប្រម៉ូសិន «Mega អស្ចារ្យ» ហើយក៏បានរកឃើញអ្នកឈ្នះជាច្រើនអ្នកផងដែរ។

ដោយឡែក នាពេលថ្មីៗនេះ ផ្សារទំនើប ជីប ម៉ុង២៧១ មេហ្កា ម៉ល ក៏បានប្រារព្ធនៅកម្មវីធីប្រគល់រង្វាន់ជូនអ្នក ដែលបានឈ្នះកាលពីពេលចាប់ឆ្នោតលើកទី១ កន្លងទៅ។ សម្រាប់រង្វាន់ ដែលទទួលបាន រួមមាន៖ ដំណើរកម្សាន្តទៅទីក្រុងប៉ារីស ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ Speaker និងបណ្ណទឹកប្រាក់ជាច្រើនរង្វាន់ និងរង្វាន់ជាច្រើនផ្សេងទៀតសរុប ៦៤រង្វាន់។

លោកស្រី កន្និកា ដែលជាអ្នកឈ្នះរង្វាន់ធំទៅទស្សនា កីឡាអូឡាំពិក នៅទីក្រុងប៉ារីស បានឲ្យដឹងថា លោកស្រីពិតជាមានសេចក្កីរំភើបរីករាយខ្លាំងមែនទែន ស្ទើរតែមិនគួរឲ្យជឿ ដែលលោកស្រីមានឱកាសឈ្នះរង្វាន់មួយនេះពី ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល។ លោកស្រីបានមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ចំណាយទឹកប្រាក់ប្រមាណត្រឹមតែ ២០០ដុល្លារជាងប៉ុណ្ណោះ ទទួលបានសន្លឹកឆ្នោតចំនួន ៩សន្លឹក ដើម្បីដាក់ចាប់ឆ្នោតផ្សងសំណាងនៅក្នុងប្រម៉ូសិន «Mega អស្ចារ្យ» មួយនេះ ហើយក៏មានសំណាងឈ្នះនៅរង្វាន់ដ៏គួរឲ្យមិននឹកស្មានដល់។

ជាចុងក្រោយ លោកស្រីក៏បានផ្ដែផ្ដាំទៅកាន់អ្នកដែលមិនទាន់បានមក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ផងដែរថា ឲ្យឆាប់រួសរាន់មកទទួលយកនៅប្រម៉ូសិនដ៏អស្ចារ្យមួយនេះ ពីព្រោះនេះគឺជាឧកាសមួយដ៏អស្ចារ្យដោយគ្រាន់តែចំណាយចាប់ពី ១៥ដុល្លារ ក្នុងមួយវិក្កយបត្រ ក៏អាចមានសំណាងឈ្នះនៅរង្វាន់ជាច្រើនពី ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល ដែរ។ សម្រាប់អ្នកដែលមិនទាន់បានឈ្នះរង្វាន់ ក៏កុំទាន់មានការអាក់អន់ស្រពន់ចិត្តអី ពីព្រោះសម្រាប់ប្រូម៉ូសិន «Mega អស្ចារ្យ» មួយនេះ នៅមានរង្វាន់ជាច្រើនទៀត ដែលកំពុងរង់ចាំអ្នកទាំងអស់គ្នាមកទទួលយក។

មិនទាន់បញ្ចប់នៅឡើយទេ សម្រាប់ប្រម៉ូសិន «Mega អស្ចារ្យ» នៅតែបន្ដចាប់រង្វាន់ជារៀងរាល់ខែ ដែលរង្វាន់ធំបន្ទាប់ គឺដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។ ទិញពិតឈ្នះពិត ដូចនេះកុំភ្លេចទៅទិញអីវ៉ាន់ទាំងអស់គ្នា។ ទិញកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល គឺជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដែលមានការរចនាដ៏ប្រណីត ទីតាំងធំទូលាយ ពោរពេញទៅដោយសេវាកម្ម និងផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ផាសុកភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្កា ម៉ល៖

* លេខទូរសព្ទ៖ 066 401 222 (@Amkeolong)
* តេលេក្រាម៖ 066 401 222 (@Amkeolong)
* អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាងសូមទំនាក់ទំនងទៅកាន់លេខ 093 922 888 / 085 922 888 / 066 922 888