(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ផ្សារទំនើប ជីប ម៉ុង បាននិងកំពុងចូលរួមយ៉ាងមុតមាំក្នុងយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីរួមចំណែកមួយជួយដល់ប្រជាជនកម្ពុជាក៏ដូចជាក្មេងៗដែលកំពុងតែតម្រូវការ។

យោងតាមអនុសាសន៍របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្សារទំនើប ជីប ម៉ុង បានរៀបចំប្រអប់ទទួលបរិច្ចាគ សម្ភារៈ របស់របរដែលអ្នកឈប់ប្រើ ហើយនៅមានគុណភាពល្អ។

សមាគម នឹងកែច្នៃរបស់របរដែលអ្នកបរិច្ចាគដូចជា សម្លៀកបំពាក់ ឬ សម្ភារៈសិក្សា ដែលប្រើរួច ទៅជារបស់ថ្មីមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការប្រើប្រាស់បន្ត។ ក្លាយជាចំណែកចូលរួម ជួយសង្គមរបស់អ្នកនូវអ្វីដែលអ្នកមានជាមួយគ្នាឥឡូវនេះ។

សូមចូលរួមក្នុងយុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» ជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ដោយបរិច្ចាគរបស់របរដែលអ្នកឈប់ប្រើ តែនៅមានគុណភាពល្អ មកកាន់ធុងបរិច្ចាគពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមទីតាំងផ្សារទំនើប ជីប ម៉ុង ទាំង ៤ ខាងក្រោម៖

- ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល
- ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល
- ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល
- ផ្សារទំនើប ជីប ម៉ុង 598 ម៉ល៕