(ភ្នំពេញ)៖ មិនសរសើរមិនបានមែន រាសីឡើង សំណាងមកដល់ មកលេងខនសឺត Oishi Splash Fest ជាមួយមិត្តភក្តិ ចូលរួមបំពេញ បេសកកម្មបំបែក អាថ៌កំបាំង ក្រោមគម្របដបអូអ៉ិឈិ ទទួលបានមហាសំណាងឈ្នះដំណើរ កម្សាន្តទៅកាន់ប្រទេសជប៉ុន សម្រាប់មនុស្សពីរនាក់ និងលុយសុទ្ធដប់លានរៀល (១០លានរៀល) ម៉ូតូហុងដា Beat 2024 និងរង្វាន់លុយសុទ្ធរាប់លានរៀល ជាច្រើនរង្វាន់។

អូអ៉ិឈិ បានបង្កើត នូវកម្មវិធីសប្បាយៗ យ៉ាងសម្បូរបែបក្នុងព្រឹត្តិការណ៍ ប្រគុំតន្ត្រីខ្នាតធំ បែបយុវវ័យដំបូងគេ “Oishi Splash Fest 2024” ក្នុងសួនទឹកកម្សាន្តដ៏ធំ ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ កក្កដា ២០២៤។ ជាពិសេសគឺបេសកកម្ម “ស្វែងរកដបអាថ៌កំបាំង អូអ៉ិឈិ” ដែលជាបេសកកម្មថ្មីប្លែក បង្កើតភាពសប្បាយរីករាយ និងជាពិសេសអមដោយរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ ក្រោមគម្របដប និងក្រវិលកំប៉ុងអូអ៉ិឈិ។

លើសពីការទទួលបានរង្វាន់ធំៗ ជាច្រើន ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំនេះ បាននាំយកនូវកម្មវិធីសប្បាយៗ ជាច្រើនដែលអ្នកចូលរួមទទួលបាន នូវបទពិសោធន៍ដ៏ថ្មីសន្លាង អមជាមួយនឹងការរាំតាមចង្វាក់តន្ត្រីដ៏កន្រ្តាក់អារម្មណ៍ ពីសំណាក់កំពូលតារាចម្រៀងល្បីៗ DJស្រស់សោភា អមជាមួយទឹករលក និងខ្យល់ធ្លាក់ល្ហៀកៗ នៅឋានសួគ៌រលក នៃសួនទឹកហ្គាដិនស៊ីធីផងដែរ ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កើតឡើងបានដោយសារតែមានការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ របស់តែបៃតងអូអ៉ិឈិ ដែលអូអ៉ិឈិ ជាផលិតផលតែបៃតង មានគុណភាពខ្ពស់ មានការទទួលស្គាល់គុណភាព ពីស្ថាប័នជាតិ និងអន្តរជាតិ ជាមួយនឹងរូបមន្តពិសេស ដែលធ្វើឱ្យគ្រប់ដបរបស់តែបៃតងអូអ៉ិឈិ មានក្លិនក្រអូបប្រហើរ រសជាតិឈ្ងុយឆ្ងាញ់ ពិសេសផ្តល់នូវអាហារូបត្ថម្ភល្អសម្រាប់សុខភាព ដែលបច្ចុប្បន្នកំពុង ទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា ជាង២០ឆ្នាំ ។ តែបៃតងអូអ៉ិឈិ នឹងបន្តស្វែងរកអ្វីដែលថ្មីប្លែក និងពិសេសជូនដល់អតិថិជន របស់យើងបន្តទៀត។ ស្រស់ស្រាយបំផុត សុខភាពល្អ ត្រូវតែអូអ៉ិឈិ!