UEFA បញ្ចេញបញ្ជីឈ្មោះកីឡាករ ១១នាក់ល្អបំផុតប្រចាំ Euro 2024 ខណៈអេស្ប៉ាញមាន ៦នាក់

(បរទេស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបញ្ចេញឈ្មោះកីឡាករ ១១នាក់ ដើម្បីរៀបបាន ១ក្រុមល្អបំផុតប្រចាំព្រឹត្តិការណ៍ជើងឯក Euro 2024 ដែលទើបបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យនៅប្រទេសអាល្លឺម៉ង់ ដ្បិតក្រុមជើងឯកអេស្ប៉ាញ មានកីឡាករដល់ទៅ ៦នាក់ច្រើនជាងគេ។

ក្នុងចំណោម ១១នាក់ល្អបំផុតដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel Telegram របស់ Euro 2024 នោះ គឺមានកីឡាករអេស្ប៉ាញ ដែលជាម្ចាស់ជើងឯក Euro ជំនាន់ទី១៧ មានដល់ទៅ ៦នាក់ឯណោះស្ថិតក្នុងទម្រង់ ៤-៣-៣។

ចាំទី៖ Maignan (បារាំង)។
ការពារ៖ Cucurella (អេស្ប៉ាញ), Saliba (បារាំង), Akanji (ស្វីស) និង Walker (អង់គ្លេស)។
បម្រើ៖ Fabian Ruiz, Dani Olmo និង Rodri (អេស្ប៉ាញ)។
ប្រយុទ្ធ៖ Williams និង Yamal (អេស្ប៉ាញ) និង Musiala (អាល្លឺម៉ង់)៕