(អោកបឺក)៖ ក្លិបអាល្លឺម៉ង់ VfB Stuttgart បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធបូស្នៀ និងក្លិប Augsburg កីឡាករ Ermedin Demirovic លើកិច្ចសន្យារយៈពេល ៤ឆ្នាំ។ នេះបើយោងតាមក្លិបទាំងពីរ ដែលលេងនៅ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន​ CNA នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ស្របពេលដែលព័ត៌មានលម្អិតហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះ សារព័ត៌មាន Sky Sports Deutschland បានរាយការណ៍ថា កិច្ចសន្យានេះ មានតម្លៃ ២១លានអឺរ៉ូ (២២.៨៨លានដុល្លារ) បូករួមនឹងប្រាក់លើកទឹកចិត្តបន្ថែម បានធ្វើឱ្យរូបលោក ក្លាយជាកីឡាករដែលទិញថ្លៃជាងគេបំផុតរបស់ក្លិប Stuttgart។

​អតីតប្រធានក្រុម Augsburg រូបនេះ រកបាន ១៥គ្រាប់ និងជួយឱ្យរកគ្រាប់បាល់បាន ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៣លើកក្នុងលីគ Bundesliga កាលពីរដូវកាលមុន។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួន ១២៤លើក ក្នុងលីគកំពូលអាល្លឺម៉ង់ រកគ្រាប់បាល់បានសរុប ៣០គ្រាប់ និងបោះបាល់បាន ២២គ្រាប់៕