(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2024 ដោយមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនោះ បានបិទបញ្ចប់ជាស្ថាពរហើយកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបានបន្សល់ទុកនូវរូបភាពប្លែកៗគួរឱ្យចាប់អារម្មណ៍ថែមទៀតផង។

ជារួម រូបភាពសរុបប្រមាណ ២៥០,០០០សន្លឹកពី Euro លើកទី១៧ ក្នុងនោះមានដល់ទៅ ២០,០០០សន្លឹក ក្នុងថ្ងៃផ្តាច់ព្រ័ត្ររវាងអង់គ្លេស និងអេស្ប៉ាញ បានធ្វើឡើងនៅទីក្រុង Berlin ដែលត្រូវបានថតដោយភ្នាក់ងារ Euro 2024 និង Getty Images តាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះមានជាបន្តបន្ទាប់ដូចខាងក្រោម៖