(រីយ៉ាដ)៖ ខ្សែបម្រើសញ្ជាតិអាល់ហ្សេរី Houssem Aouar បានសម្រេចនូវការផ្ទេរជាអចិន្ត្រៃយ៍ ពីក្លិប AS Roma ទៅកាន់ក្លិប AI-Ittihad ដែលកីឡាករ Karim Benzema កំពុងលេងនៅទីនោះ។ នេះបើយោងតាមក្លិបលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិអាល់ហ្សេរីរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំ ជាមួយនឹងក្លិបដែលដឹកនាំដោយអ្នកចាត់ការ Laurent Blanc។

អតីតកីឡាករក្លិបបារាំង Olympique Lyonnais រូបនេះ នឹងចូលរួមជាមួយកីឡាករ N'Golo Kante និងកីឡាករ Fabinho នៅតំបន់បម្រើនៅក្លិប Al-Ittihad។

​សូមជម្រាបថា កីឡាករវ័យ ២៦ឆ្នាំ បានលេងម្តងឱ្យក្រុមជម្រើសជាតិបារាំង ជាការប្រកួតមិត្តភាពទល់នឹងអ៊ុយក្រែន ក្នុងឆ្នាំ២០២០ មុនពេលប្តូរភក្តីភាពកាលពីឆ្នាំមុន ទៅសញ្ជាតិអាល់ហ្សេរី ជាទីកន្លែងដែលឪពុកម្តាយរបស់លោកកើតនៅទីនោះ៕